ញ៉ាំ​អាហារ​ទាំងនេះ​រាល់ថ្ងៃ អាចជួយ​ការពារ​អ្នក​ម្តាយ​មិនអោយ​ខ្វះ​ឈាម​ពេល​ពពោះ

0

ដំណាក់កាល​ពពោះ រាងកាយ​របស់​មនុស្ស​ស្រី​ត្រូវការ​រៀបចំខ្លួន ដើម្បី​សម្របសម្រួល និង​ចិញ្ចឹមជីវិត​ថ្មី​មួយទៀត​ដែល​កំពុង​ចាប់កំណើត ដូច្នេះ​ការផ្លាស់ប្តូរ​ជាច្រើន​នឹង​កើតមានឡើង​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ។

Image result for pregnant eat fruits

ទន្ទឹមនឹងនេះ​ផងដែរ ស្ត្រី​ចាំបាច់​ត្រូវការ​ទទួលទាន​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​អោយបាន​ច្រើន ដើម្បី​ចែករំលែក​ទៅ​ទារក​ក្នុង​ផ្ទៃ។ ចំណែកឯ​ជាតិ​ដែក គឺជា​ផ្នែក​មួយ​នៃ​សមាសធាតុ​សំខាន់បំផុត ដែល​រាងកាយ​ស្ត្រី​មាន​ផ្ទៃពោះ​ខ្វះ​មិនបាន។ ប្រសិនបើ​អ្នក​ម្តាយ​ខ្វះ​ជាតិ​ដែក ការអភិវឌ្ឍ​ទៅរក​ជំងឺ​ខ្វះ​ឈាម​នឹង​កើតមានឡើង​ផងដែរ។

កង្វះ​ជាតិ​ដែក អា​ចប​ណ្តោ​ល​មកពី​មូលហេតុ​ជាច្រើន​ដូចជា របប​អាហារ​មិនល្អ ភាព​តានតឹង ការឆ្លង​មេរោគ.ល. កត្តា​ទាំងនេះហើយ ដែល​ធ្វើអោយ​ហិនហោច​ដល់​ការផលិត​កា​សិ​កា​គ្រាប់​ឈាមក្រហម ហើយ​នាំអោយ​ខ្វះ​ឈាម។

ប្រសិនបើ​មាន​ជំងឺ​ខ្វះ​ឈាម អាច​បង្កអោយមាន​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ឈាម​កើតឡើង សូមអ្នក​ម្តាយ​ទាំងឡាយ​ព្យាយាម​ទទួលទាន​របប​អាហារ​ដូចខាងក្រោម៖

១. អ្នក​ម្តាយ​អាច​ទទួលទាន​ទឹក​ផ្លែ​ប៉ោម ការ៉ុត ឬ​គ្រឿងផ្សំ​ធម្មជាតិផ្សេងៗទៀត ដែល​សម្បូរ ជាតិ​ដែក។

២. ប្រសិនបើ​អ្នក​ចង់​ញ៉ាំ​សាច់ អ្នក​គួរតែ​បន្ថែម​សាច់​ក្រហម​ដូចជា​សាច់ជ្រូក សាច់គោ ទៅក្នុង​របប​អាហារ តែ​ត្រូវមាន​បរិមាណ​កំណត់។

៣. គ្រឿងផ្សំ​ដែល​សម្បូរ​កាបូន​អ៊ី​ដ្រា​ត​ដូចជា នំប៉័ង​ដែល​ផលិត​ពី​ស្រូវ​សាលី អង្ក​សំរូប Pasta .ល. អាចជួយ​ក្នុងការ​ស្រូបយក​ជាតិ​ដែក បានល្អ​បំផុត​សម្រាប់​រាងកាយ។

៤. ស្ត្រី​មាន​ផ្ទៃពោះ​អាច​បន្ថែម​ថ្នាំ​គ្រាប់​វីតាមីន C ឬ​ផ្លែក្រូច ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ព្រោះ​វា​អាចជួយ​ព្យាបាល​ភាពស្លេកស្លាំង​តាមបែប​ធម្មជាតិ។

៥. ការស្រាវជ្រាវ​ថ្មី​មួយ​បាន​អះអាងថា ការបន្ថែម​គ្រាប់ល្ង និង​ស្លឹក​ជី​វ៉ាន់ស៊ុយ ទៅក្នុង​របប​អាហារ ក៏​អាចជួយ​កាត់បន្ថយ​ភាពស្លេកស្លាំង​មាន​ប្រសិទ្ធិភាព​ផងដែរ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here