អាហារ៤ប្រភេទ អាចជួយ​អោយ​មនុស្ស​ស្រី​ឆាប់​មាន​ផ្ទៃពោះ​ដូច​បំណង

0

តើ​ស្ត្រី​ទាំងឡាយ​កំពុង​តែមាន​គម្រោង​ចង់បាន​កូន​មែន​ទេ? តើ​ការព្យាយាម​របស់​អ្នក​ហាក់ដូចជា​មិនឆាប់​បាន​ផល​ដូច​បំណង​មែន​ទេ? ដល់ពេល​ដែល​អ្នក​ត្រូវ​រក​វិធីសាស្ត្រ​ជំនួយ​ខ្លះ​ហើយ។

Image result for Wish pregnant

សំណាងល្អ​មែន ព្រោះ​មាន​អាហារ​មួយចំនួន​មិន​ត្រឹមតែ​អាចជួយ​បំប៉ន​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ជម្រុញ​អោយ​ស្ត្រី​ឆាប់​មាន​ផ្ទៃពោះ​ថែមទៀត។ ខាងក្រោម​នេះ​ជា​អាហារ ដែល​ស្ត្រី​ចង់​ឆាប់​មានកូន គួរ​ទទួលទាន​រាល់​ជាប្រចាំ៖

ការ៉េម៖ ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ជាតិ​ខ្លាញ់​ទឹកដោះគោ​នៅក្នុង​ការ៉េម អាចជួយ​ជម្រុញ​ដល់​ការផលិត​អ័រម៉ូន មាន​ផ្ទៃពោះ​កាន់តែ​លឿន។

ស្លឹក​បន្លែ​បៃតង៖ វីតាមីន និង​សារធាតុ​រ៉ែសំខាន់ៗនៅក្នុង​ស្លឹក​បន្លែ​បៃតង អាចជួយ​គ្រប់គ្រង​តុល្យភាព​អ័រម៉ូន ដើម្បី​ជួយ​ព​ន្លឿ​ន​ដល់​ការ​មាន​ផ្ទៃពោះ។

គ្រាប់​ល្ពៅ៖ គ្រាប់​ល្ពៅ​សម្បូរ​ទៅដោយ​ជាតិ​ដែក ដែល​អាចជួយ​ជំរុញ​ដល់​ការ​មាន​ផ្ទៃពោះ ដូច្នេះ​អ្នក​គួរតែ​បន្ថែម​វា​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ។

ត្រី​សាម៉ុន៖ ត្រី​សាម៉ុន គឺ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន E ដែល​អាចជួយ​ដល់​ការ​មានកូន​យ៉ាង​ឆាប់រហ័ស។

ដូច្នេះ ហើយ​អ្នក​គួរតែ​បន្ថែម​អាហារ​ទាំងនេះ​នៅក្នុង​របប​អាហារ​ជាប្រចាំ​ថ្ងៃ បើ​អ្នក​ចង់​ឆាប់​មានកូន​ដូច​បំណង៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here