អត្ថប្រយោជន៍​ពុំ​នឹកស្មាន​នៃ​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ ពេល​អ្នក​ម្តាយ​កំពុង​ពពោះ

0

ទឹកក្រូច​ឆ្មារ ពោរពេញ​ទៅដោយ​វីតាមីន A វីតាមីន C អាស៊ីត​ហ្វូ​លិ​ក ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ និង​សារធាតុចិញ្ចឹម​ជាច្រើន​ទៀត ដែល​អាចជួយ​ថែបំប៉ន​សុខភាព​ម្តាយ ព្រមទាំង​ទារក​អោយមាន​សុខភាព​ល្អ។ ដូច្នេះ នៅពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​គួរ​បន្ថែម​ទឹកក្រូច​ឆ្មារ​កម្រិត​មធ្យម ទៅក្នុង​របប​អាហារ​ជាប្រចាំ​ថ្ងៃ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍ និង​គ្មាន​ផល​អវិជ្ជមាន។

Image result for lemon for pregnant

ការ​ផ្សំ​ទឹកក្រូច​ឆ្មា​មួយ​ស្លាបព្រា​បាយ ស្ករស​មួយ​ស្លាបព្រា​កាហ្វេ និង​អំបិល​មួយ​ចឹប ទៅក្នុង​ទឹក​ក្តៅ​ឧណ្ឌៗមួយ​កែវ ត្រូវបាន​គេ​ចាត់ទុកថា ជា​ភេសជ្ជ:ដែលមាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​ថែមទាំង​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួនទៀត។

កាត់បន្ថយ​បញ្ហា​លើសឈាម

បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​អោយ​កាន់តែ​រឹងមាំ

ជួយ​ជំរុញ​ដល់​ការរំលាយ​អាហារ

បង្កើន​សុខភាព​ឆ្អឹង​របស់​អ្នក​ម្តាយ និង​ឆ្អឹង​ទារក​អោយ​កាន់តែ​រឹងមាំ

ព្យាបាល​បញ្ហា​ហើមជើង

ងាយស្រួល​ក្នុងការ​សម្រាល

ទោះជា​យ៉ាងណា​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ចាំ​ថា ក្នុង​មួយថ្ងៃ​សូម​ទទួល​ត្រឹម​តែមួយ​កែវ​បាន​ហើយ ហើយ​មិនត្រូវ​ទទួលទាន​ទាំង​ពោះ​ទទេ​នោះឡើយ ព្រោះ​វា​អាច​បង្កអោយមាន​បញ្ហា​ក្រពះ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here