សញ្ញា​ព្រមាន៩ចំណុច បើ​កើតមាន​អំឡុងពេល​មាន​ផ្ទៃពោះ​គួរ​ប្រញាប់​ទៅ​ជួប​ពេទ្យ

0

ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​តែងតែ​មើលរំលង​រោគសញ្ញា​ដែល​កើតមានឡើង​ចំពោះ​ខ្លួន ព្រោះ​យល់ថា​វា​ធម្មតា​សម្រាប់​ការ​មាន​ផ្ទៃពោះ។ ក៏ប៉ុន្តែ​អ្នកជំនាញ​បានធ្វើការ​ព្រមាន​ថា មាន​រោស​ញ្ញា​មួយចំនួន​ស្ត្រី​គួរតែ​យកចិត្តទុកដាក់ ហើយ​ប្រញាប់​ទៅ​ពី​គ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ពុំ​ដូច្នោះ​ទេ កូន​ក្នុង​ផ្ទៃ​អាច​ជួប​គ្រោះថ្នាក់។

Image result for sangrado de nariz en el embarazo

មានការ​ឈឺចាប់​ខ្លាំងភ្លាមៗនៅក្នុង​ពោះ

ចលនា​កូន​មានការ​ផ្លាស់ប្តូរ ពី​ខ្លាំង​មក​ខ្សោយ ឬ​មិន​កម្រើក​សោះ

អ្នក​ម្តាយ​ក្អួត ឬ​រាគ​រយៈពេល២៤ម៉ោង ឬ​ច្រើនជាង​នេះ

កែវភ្នែក​ចេញ​ស្នាមអុជៗ ចេញ​សរសៃ​ដូច​ផ្លែ​ក​បន្ទោ​ល ឬ​ព្រិ​ស​មើល​មិនសូវ​ច្បាស់

ហើម​មុខ ដៃ ជើង កជើង ខ្លាំង ហើយ​កើតឡើងភ្លាមៗ

ហើមជុំវិញ​ភ្នែក ជាពិសេស​ពេល​ក្រោក​ពី​គេង

មាន​ការឈឺ​ចាប់​នៅពេល​នោម

សីតុណ្ហភាព​លើសពី ៣៧,៧អង្សា​សេ

ហូរឈាម​តាម​ទ្វារមាស​ច្រើន​ខុសពី​ប្រក្រតី

ប្រសិនបើ​អ្នក​កើតមាន​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ដែរ​បាន​រៀបរាប់​ខាងលើនេះ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​ដោះស្រាយ​ជាបន្ទាន់ ពុំ​ដូច្នោះ​ទេ​អ្នកនឹង​កូន​អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាពុំខាន៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here