ពិត​អត់ ញ៉ាំ​ម្នាស់​ពេល​មាន​ផ្ទៃពោះ​ធ្វើ​ឲ្យ​ស្ត្រី​រលូត​កូន ឬ​កើត​មិន​គ្រប់​ខែ?

0

ម្នាស់​ត្រូវបាន​គេ​ចាត់ទុកជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ភាព​ពេញនិយម​បំផុត​ពី​សំណាក់​បងប្អូន​ខ្មែរ​យើង​មួយចំនួនធំ ព្រោះ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​ថែមទៀត។ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ តើ​អាច​ទទួលទាន​បានទេ? តើ​ការ​ទទួលទាន​ម្នាស់​ពិតជា​ធ្វើ​ឲ្យ​ស្ត្រី​រលូត​កូន​មែន​ទេ?

Image result for pineapple eating

តាមពិត​ការទទួល​ទាន​ម្នាស់​មាន​គ្រោះថ្នាក់ ឬ​មិន​គ្រោះថ្នាក់ គឺ​អាស្រ័យ​ទៅ​បរិ​មាណនៃ​ការ​ទទួលទាន​ប៉ុណ្ណោះ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​ច្រើន​រហូតដល់ ៧ទៅ១០ផ្លែ​ក្នុងពេល​តែមួយ ច្បាស់​ជាមាន​គ្រោះថ្នាក់​ហើយ។ ម្យ៉ាងវិញទៀត​អំឡុងពេល៣ខែ​ដំបូង ប្រសិនបើ​អ្នកទទួល​ទាន​ម្នាស់​ច្រើន អា​ចប​ណ្តោ​ល​ឲ្យ​ក្អួតចង្អោរ​ខ្លាំង និង​ក្រហាយ​ទ្រូង។

ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​ក្នុង​កម្រិត​មធ្យម មិន​បង្កអោយមាន​ការ​រលូត​កូន ឬ​សម្រាលកូន​មិន​គ្រប់​ខែ ដូច​ពាក្យ​ច​ចាម​អារាម​ឡើយ។ តែ​ក្នុងករណី​ដែល​អ្នក​នៅតែមាន​ការបា​រ​ម្ភ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​កម្រិត​នៃ​ការ​ទទួលទាន​ផ្លែ​ម្នាស់​ដែល​ត្រឹមត្រូវ ក៏ដូចជា​ការទទួល​ទាន​ចំណីអាហារ​ដទៃទៀត​ផង​ដែរ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here