អាហារ​អាក្រក់​បំផុត ញ៉ាំ​ច្រើន​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​ស្នាម​បែក​សង្វារ​កាន់តែខ្លាំង

0

ស្នាម​បែក​សង្វារ ត្រូវបាន​គេ​ចាត់ទុកជា​បញ្ហា​សម្រស់​ទូទៅ​មួយ​ដែល​ស្ត្រី​ជាច្រើន​តែងតែ​ជួបប្រទះ ហើយ​តំបន់​ដែល​ងាយ​រង់​ផលប៉ះពាល់​ខ្លាំងជាងគេ​គឺ ភ្លៅ ត្រគាក ទ្រូង ដើមដៃ គូទ និង​ពោះ។

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើតមាន​ស្នាម​បែក​សង្វារ គឺ​ការទទួល​ទាន​របប​អាហារ​គ្មាន​ផាសុខភាព​អត្រា​នៃ​ការរំលាយ​ដំណើរការ​មិនល្អ ខ្ជិល​ធ្វើ​លំ​ហាត់ប្រាណ ផ្លាស់ប្តូរ​អ័រម៉ូន ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន និង​កត្តា​ហ្សែ​ន​ជាដើម។

ជាពិសេស​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ បើ​ស្ត្រី​ទទួលទាន​អាហារ​ទាំងនេះ​ច្រើនពេក ស្នាម​បែក​សង្វារ​ក៏​កើតមាន​កាន់តែ​ខ្ពស់​ដែរ។

Image result for piel durante el embarazo

អាហារ​ប្រៃ
កុំ​ព្យាយាម​ទទួលទាន​អាហារ​ប្រៃ​ពេក ព្រោះ​វា​អា​បង្ក​ឲ្យ​ចាល់​ជាតិ​ទឹក​នៅក្នុង​ខ្លួន ដែលជា​មូលហេតុ​ទូទៅ​នៃ​ការកើត​ស្នាម​បែក​សង្វារ។ ជាតិ​ប្រៃ ស្ថិតនៅក្នុង​លំដាប់​កំពូល​នៃ​បញ្ជី​នៃ​អាហារ​ដែល​ប​ណ្តោ​ល​ឲ្យ​កើត​ស្នាម​សង្វារ ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ប្រយ័ត្ន។

អាហារ​សម្បូរ​ខ្លាញ់
ជាតិ​ខ្លាញ់​ក៏មាន​មុខងារ​សំខាន់​សម្រាប់​រាងកាយ​ផងដែរ ប៉ុន្តែ​អ្នក​ត្រូវ​គ្រប់គ្រង​ចំនួន​ខ្លាញ់​ដែល​រាងកាយ​ទទួលយក​ក្នុងមួយថ្ងៃ។ ការបន្ថែម​ជាតិ​ខ្លាញ់​ច្រើន​លើស​កម្រិត អា​ចប​ណ្តោ​ល​ឲ្យ​ស្នាម​បែក​សង្វារ​លេចចេញ​នៅ​ផ្នែក​ណាមួយ​នៃ​រាងកាយ។

អាហារ​ផ្អែម​ពេក
ជាតិ​ស្ករ គឺជា​សត្រូវ​លាក់​មុខ​ដែល​ធ្វើ​ឲ្យ​កើតមាន​ស្នាម​សង្វារ ប្រសិនបើ​អ្នកប្រើប្រាស់​លើស​កម្រិត​រាល់ថ្ងៃ។ ជាតិ​ស្ករ​មាន​សមត្ថភាព​បង្កើត​អាំង​ស៊ុយ​លីន ដែល​អាច​ជំរុញ​ដល់​ការបង្កើត​នៃ​ជាលិកា​ខ្លាញ់​កាន់តែច្រើនឡើង។ នេះ​ជា​មូលហេតុ​មួយទៀត ដែល​ធ្វើ​ឲ្យ​ស្បែក​លេចចេញ​ស្នាម​បែក​សង្វារ។

គ្រឿង​ស្រវឹង
ប្រសិនបើ​អ្នក​ចង់​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ គួរតែ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង។ មិនតែប៉ុណ្ណោះ​ការសេព​គ្រឿង​ស្រវឹង អាច​បង្កើន​កាឡូរី​នៅក្នុង​ខ្លួន​របស់​អ្នក​កាន់តែច្រើន នេះហើយ​ជា​មូលហេតុ​ដែល​ប​ណ្តោ​ល​ឲ្យ​កើតមាន​ស្នាម​បែក​សង្វារ​ចេញមក។

អាហារ​កែច្នៃ
អាហារ​កែច្នៃ​ដូចជា នំ​ភី​ហ្សា សាន់​វ៉ិ​ច សាច់ក្រក សាច់​ផាត់… សុទ្ធតែជា​អាហារ​ដែល​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​នឹង​ការកើត​ស្នាម​បែក​សង្វារ​កាន់តែ​ខ្ពស់។ ដូច្នេះហើយ ប្រសិនបើ​អ្នក​ស្រឡាញ់​សុខភាព និង​សម្រស់​ខ្លួនឯង គួរតែ​កាត់បន្ថយ​អាហារ​ប្រភេទ​នេះ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here