រឿង​អ​ស្ចារ្យយ៨យ៉ាង ដែល​ទារក​អាច​ធ្វើបាន​តាំងពី​នៅក្នុង​ផ្ទៃ

0

មាន​មនុស្ស​ជាច្រើន​នៅតែ​យល់ថា ទារក​ក្នុង​ផ្ទៃ​គ្មាន​ចេះ​អ្វី​ក្រៅពី​គេង​រហូតដល់​ថ្ងៃ​កើត​នោះទេ ប៉ុន្តែ​អ្នកជំនាញ​បាន​រកឃើញថា ទន្ទឹមនឹង​ភាព​លូតលាស់ ទារក​ចាប់ផ្តើម​រៀនអ្វីៗគ្រប់យ៉ាង​តាំងពី​នៅក្នុង​ផ្ទៃ​មកម្ល៉េះ។ ខាងក្រោម​នេះ គឺជា​រឿង​អស្ចារ្យ​ទាំង៨យ៉ាង ដែល​ទារក​ចេះ​ធ្វើ​តាំងពី​នៅក្នុង​ផ្ទៃ៖

Image result for pregnant

១.មាន​អារម្មណ៍​ឈឺចាប់៖ខណៈដែល​ការពិភាក្សា​ទៅលើ​បញ្ហា​នេះ​នៅតែ​បន្ត អ្នកជំនាញ​ជាច្រើន​បាន​អះអាងថា ទារក​ចេះ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ដើម​សប្តាហ៍​ទៅ។

២.សុ​បិ​ន្ត៖ ទារក​ចេះ​មាន​ក្តី​សុ​បិ​ន្ត ដែល​បង្ហាញ​តាមរយៈ​ចលនា​ភ្នែក​យ៉ាង​លឿន​របស់​ពួកគេ។

៣៖ការគិត៖ ខួរក្បាល​របស់​ទារក​មាន​រលក ត្រូវបាន​គេ​កត់​ត្រាទុក​តាំងពី​សប្តាហ៍​ទី ។

៤.ការ​ស្ងាប៖ បន្ទាប់ពី​គេង​ពេញ​មួយ​យប់​មក ទារក​នឹង​មានការ​ស្ងាប​ដែល​ធ្វើ​ឲ្យ​ពួគគេ​មាន​អារម្មណ៍ល្អ។

៥.មានប្រតិកម្ម​ជាមួយ​ពន្លឺ៖ អ្នកស្រាវជ្រាវ​បានកំណត់​ថា ទារក​អាច​ងាយ​ប្រតិកម្ម​ជាមួយ​ពន្លឺ តាមរយៈ​ការ​ចាំង​ពន្លឺ​លើ​ពោះ​របស់​អ្នក​ម្តាយ ហើយ​ភ្នែក​របស់​ទារក​ហាក់ដូចជាព្រិចៗ នៅពេលដែល​ពន្លឺ​ចាំង​ចំ​លើ​ផ្ទៃមុខ។

៦.ចេះ​ភ្ញាក់៖ ទារក​មាន​អារម្មណ៍​ភ័យខ្លាច ដោយសារតែ​សំលេង​លឺភ្លាមៗពី​មជ្ឈដ្ឋាន​ខាងក្រៅ ដូចជា​ម៉ាក់​របស់​ពួកគេ​កណ្តាស់​ជាដើម។

៧.សប្បាយចិត្ត៖ ទារក​អាច​លោត​យ៉ាង​សប្បាយរីករាយ ឆ្លើយតប​ទៅនឹង​ការ​សើច​របស់​អ្នក​ម្តាយ។

៨.ដកដង្ហើម៖ ទោះបីជា​ទារក​ទទួល​អុកស៊ីសែន​តាមរយៈ​ទងផ្ចិត​ក៏ដោយ ប៉ុន្តែ​សាច់ដុំ​សួត​មានការ​វិ​ឌ្ឍ​ន៍​នៅពេល​ពួកគេ​ធ្វើ​ត្រា​ម​តាម​ដង្ហើម​របស់​អ្នក​ម្តាយ។

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here