៣សញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានកូនភ្លោះ

0

គូស្នេហ៍មួយចំនួនធំ តែងតែមានបំណងចង់បានកូនភ្លោះ ប៉ុន្តែកម្រនឹងបានដូចបំណងណាស់ ដោយសារតែត្រូវមានកត្តាគួបផ្សំជាច្រើន បូករួមទាំងហ្សែន និងការទទួលទានរបបអាហារផងដែរ។ ក៏ប៉ុន្តែនៅពេលមានផ្ទៃពោះ តើយើងអាចដឹងថាមានកូនភ្លោះដែរឬទេ? តាមពិតអ្នកអាចដឹងបានតាមរយៈសញ្ញាទាំងយ៉ាង៣នេះ។

១.អ័រម៉ូន៖ ប្រសិនបើអ័រម៉ូន Human Chorionic Gonadotropin កើនឡើងនៅក្នុងឈាមកម្រិតខ្ពស់ អាចបង្ហាញថា ទារកក្នុងផ្ទៃរបស់អ្នកច្រើនជាងមួយ។ អ័រម៉ូននេះ ជាអ្នកធានារ៉ាប់រងក្នុងការបញ្ចេញអូវុល ហើយបន្តផលិតអ័រម៉ូន progesterone អំឡុងពេលត្រីមាសដំបូង។

២.អាការក្អួត ចង្អោរ៖ រោគសញ្ញានៃអាការក្អួត ចង្អោរ ច្រើនហួសហេតុដែលកើតមានឡើងនៅពេលព្រឹក ក៏បញ្ជាក់ថា អ្នកមានកូនភ្លោះដែរ។ ដូច្នេះវាមិនមែនជារឿង​​រីករាយទេ សម្រាប់អ្នកម្តាយដែលកំពុងមានផ្ទៃពោះកូនភ្លោះ ព្រោះត្រូវជួបផលលំបាកខ្លាំងជាងស្ត្រីមានផ្ទៃពោះធម្មតា។

៣.ពោះធំជាងស្ត្រីពពោះធម្មតា៖ អ្នកមានកូនភ្លោះពិតជាពិបាកលាក់បាំងខ្លាំងណាស់ ព្រោះពោះរបស់ពួកគេធំពេក ហើយមានទម្ងន់ធ្ងន់ជាងមនុស្សស្ត្រីមានផ្ទៃពោះធម្មតា។

ទោះជាយ៉ាងណា សញ្ញាសំគាល់ទាំងនេះមិនអាចប្រាដកមួយរយភាគរយនោះទេ ព្រោះការមានផ្ទៃពោះមានភាពខុសប្លែកពីគ្នា រហូតដល់អ្នកធ្វើអេកូឃើញជាក់ស្តែងទើបច្បាស់៕

https://www.youtube.com/watch?time_continue=49&v=i_55ilXrM68

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here