៥សញ្ញានេះហើយបញ្ជាក់ថាអ្នកមានផ្ទៃពោះ ដោយមិនបាច់ចាំមើលការបាត់រដូវ

0

នៅពេលអ្នកចាប់ផ្តើមយកកូនត្រូវរងចាំរយៈពេលពីរសប្តាហ៍ ដើម្បីឲ្យមេជីវិតឈ្មោល និងស៊ុតជួបគ្នាបង្កកំណើត មុននឹងបង្ហាញសញ្ញាខកខាននៃការមករដូវ។ ប៉ុន្តែតើមានរោគសញ្ញាណាដែលអាចបង្ហាញថា អ្នកពិតជាមានផ្ទៃពោះដោយពុំចាំបាច់សង្កេតមើលការខកខាននៃការមករដូវដែរឬទេ? ប្រសិនបើអ្នកអន្ទះសារចង់ដឹងនោះ ត្រូវចេះពិនិត្យមើលសញ្ញាទាំងប៉ុន្មានចំណុចនេះ ដោយមិនចាំបាច់រងចាំមើលការខកខាននៃការមករដូវឡើយ។

រមួលសាច់ដុំស្បូន និងហូរឈាមតិចៗ

ជួនកាលនៅចន្លោះពី ៦ទៅ ១២ថ្ងៃ បន្ទាប់ពីមេជីវិតឈ្មោលជួបស៊ុត វានឹងតោងភ្ជាប់ជញ្ជាំងស្បូន។ នៅពេលរឿងនេះកើតឡើង​ ស្ត្រីអាចមានអារម្មណ៍រមួលសាច់ដុំស្បូន ហើយអាចមានអារម្មណ៍ឈាមហូរតិចៗចេញតាមទ្វារមាស។

សីតុណ្ហភាពរាងកាយកើនឡើង

ស្ត្រីជាច្រើនដែលកំពុងព្យាយាមយកកូន គួរត្រួតពិនិត្យសីតុណ្ហភាពរាងកាយខ្លួនឯងដោយផ្ទាល់នៅពេលព្រឹក។ សីតុណ្ហភាពរាងកាយជាធម្មតាកើនឡើងបន្តិច បន្ទាប់ពីការបញ្ចេញពងអូវុល ហើយនៅតែកើនឡើងរហូតបន្ទាប់ពីមករដូវ។ ប្រសិនបើសីតុណ្ហភាពរាងកាយនៅតែកើនឡើងរយៈពេលច្រើនជាង២សប្តាហ៍ អ្នកអាចមានផ្ទៃពោះហើយ។

ចង្វាក់បេះដូងលោតញាប់

ប្រសិនបើអ្នកមានការតាមដានសុខភាព អ្នកប្រហែលជាអាចមើលឃើញចង្វាក់បេះដូង លោតញាប់ ឬក៏យឺតពេលមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ បរិមាណឈាមរបស់ស្ត្រីនឹងកើនឡើងគួរឲ្យកត់សម្គាល់។

សុដន់មានភាពទន់ជ្រាយ

ជាសញ្ញាដំបូងនៃការមានផ្ទៃពោះមួយទៀត គឺមុនពេលមករដូវប៉ុន្មានថ្ងៃ ស្ត្រីអាចមានអារម្មណ៍ឈឺសុដន់ ឬសុដន់មានភាពទន់ជ្រាយ។

ហើមពោះ

ការមានផ្ទៃពោះ អ័រម៉ូននឹងមានការផ្លាស់ប្តូរភ្លាមៗ ដែលអាចបណ្តោលឲ្យដំណើរការប្រព័ន្ធរំលាយអាហារថយចុះ។ ការយឺតយ៉ាវនេះ ជួនកាលអាចបណ្តោលឲ្យមានការហើមពោះធ្ងន់ធ្ងរមួយចំនួនក្នុងពេលភ្លាមៗ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here