អាហារ​ដែល​ស្ត្រី​សម្រាលកូន​ដោយ​វះកាត់​មិនគួរ​ទទួលទាន ព្រោះ​វា​អាចធ្វើ​មាន​ស្នាម​ផ្លែ

0

ហេតុអ្វី​បានជា​ស្ត្រី​សម្រាលកូន​ដោយ​វះកាត់​មួយចំនួន​កើតមាន​ស្នាម​ផ្លែ ហើយ​មួយចំនួនទៀត​បែរជា​ស្អាត​ដូចដើម​ក្រោយពេល​ជាសះស្បើយ? នេះ​ក៏​ដោយសារតែ​របប​អាហារ​ដែល​ពួកគេ​ទទួលទាន។ ដូច្នេះ ដើម្បី​ឲ្យ​មុខរបួស​ឆាប់​ជាសះស្បើយ ហើយ​គ្មាន​ស្នាម​ផ្លែ ស្ត្រី​ដែល​សម្រាលកូន​ដោយ​វិធី​វះកាត់​ទាំងឡាយ​គួរតែ​តម​អាហារ​មួយចំនួន​ដូចខាងក្រោម៖

Image result for baby

ត្រកួន

បន្លែ​ពណ៌​បៃតង​មួយ​ប្រភេទ​នេះ ពិតជា​មាន​ភាព​ពេញនិយម​ខ្លាំងណាស់​សម្រាប់​មនុស្ស​ភាគច្រើន ហើយ​វា​មាន​ផ្ទុក​ជាតិ​ដែក​ដ៏​ល្អ​បំផុត​សម្រាប់​រាងកាយ។ ក៏ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​ស​ម្រោ​ល​កូន​ដោយ​វះកាត់ ឬ​អ្នក​ដែល​ត្រូវរបួស​ហាម​ទទួលទាន​អោយសោះ ព្រោះ​វា​អាច​បង្ក​អោយ​កើតមាន​ស្នាម​ផ្លែ​នៅត្រង់​មុខរបួស ក្រោយពេល​ជា។

សាច់គោ

សាច់គោ មិន​ត្រឹមតែ​ធ្វើអោយ​មុខរបួស​ក្លាយ និង​មានការ​ឈឺចាប់​កាន់តែខ្លាំង​ប៉ុណ្ណោះ​ទេ វា​ក៏​អាចបង្កើត​ស្លាកស្នាម​ពណ៌​ខ្មៅ ក្រោយ​ពេលដែល​របួស​ជាសះស្បើយ​ដែរ។ ដូច្នេះ សម្រាប់​ស្ត្រី​ដែល​សម្រាលកូន​ដោយ​វះកាត់ គួរតែ​តម​សិន​ទៅ បើ​មិន​ចង់ឃើញ​ស្លាកស្នាម​នៅលើ​រាងកាយ។

សាច់មាន់

ក្រៅពី​ធ្វើអោយ​មុខរបួស​មាន​ភាព​រមាស់ សាច់មាន់​ក៏​អាច​បង្ក​អោយរ​បួស​ក្លាយ​មិន​ងាយ​ជា​ដូច​សាច់គោ​ដែរ។ ជាពិសេស វា​អាច​បង្កអោយមាន​ស្លាកស្នាម ឬ​ផ្លែ បន្ទាប់ពី​របួស​បានជា​ង​សះស្បើយ។

សាច់​ឆ្កែ

សាច់សត្វ​មួយ​ប្រភេទ​នេះ ត្រូវបានគេទទួលស្គាល់​ថា​អាច​ផ្តល់​ថាមពល និង​ប្រូតេអ៊ីន​ច្រើន​សម្រាប់​រាងកាយ ហេតុនេះ​នៅពេលដែល​អ្នកទទួល​ទាន​ខណ:ដែល​ស្បែក​កំពុងតែ​ត្រូវរបួស ច្បាស់​ជា​បន្សល់ទុក​នូវ​ស្លាកស្នាម និង​ផ្លែ ក្រោយពេល​ជាសះស្បើយ​ជាពុំខាន។

អាស្រ័យ​ដូចដែល​បាន​រៀបរាប់​ពី​ខាងលើនេះ ប្រសិនបើ​អ្នក​មិន​ចង់​មាន​ស្លាកស្នាម ឬ​ផ្លែ ក្រោយពេល​វះកាត់​សម្រាលកូន​ទេ គួរតែ​តម​អាហារ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ​សិន​ទៅ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here