អាហារ និងភេសជ្ជៈ៦ប្រភេទ ពេលមានផ្ទៃពោះកុំទទួលទានឲ្យសោះ

0

ការទទួលទានអាហារបានត្រឹមត្រូវពេលមានផ្ទៃពោះ មានន័យថា អ្នកត្រូវតែដឹងពីអ្វីដែលគួរទទួលទាន និងមិនគួរទទួលទាន ដើម្បីសុវត្ថិភាពទាំងម្តាយ និងកូនក្នុងផ្ទៃ។ ដូច្នេះ តើអ្នកដឹងហើយឬនៅ អាហារអ្វីដែលមានសុវត្ថិភាព ហើយអាហារអ្វីដែលគ្មានសុវត្ថិភាព? ខាងក្រោមនេះជាបញ្ជីអាហារ និងភេសជ្ជៈដែលអ្នកមានផ្ទៃពោះគួរជៀសវាង៖

១.ភេជ្ជៈមានផ្ទុកជាតិអាល់កុល

នៅពេលអ្នកទទួលទានគ្រឿងស្រវឹង ទារកក៏ទទួលទានគ្រឿងស្រវឹងដូចគ្នា ព្រោះរាល់អាហារផ្សេងៗដែលអ្នកម្តាយលេបចូលក្នុងពោះ វានឹងបំលែងបញ្ចូនទៅកូនតាមរយៈសុខ។ យកល្អ ដើម្បីមានសុវត្ថិភាពស្ត្រីមានផ្ទៃពោះគួរជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង ទោះបន្តិចបន្តួចក៏ដោយ។

២.ភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេក

ការទទួលទានកាហ្វេ១ពែងតូចក្នុងមួយថ្ងៃ គឺល្អសម្រាប់អ្នកមានផ្ទៃពោះ ប៉ុន្តែការទទួលទានលើសកម្រិតអាចបង្កហានិភ័យដល់កូន។ មិនត្រឹមតែកាហ្វេនោះទេ សូម្បីតែភេសជ្ជៈផ្តល់ថាមពល និងទឹកក្រូចសូដា ក៏ជាមានជាតិកាហ្វេអ៊ីនច្រើន ដែលអាចរំខានដល់សមត្ថភាពក្នុងការស្រូបយកជាតិដែក ដែលជាសារធាតុសំខាន់សម្រាប់ការលូតលាស់ទារក។

៣.ស៊ុតឆៅ ឬស៊ុតនៅជ័រព្នៅ

ស៊ុតឆៅ ឬនៅជ័រព្នៅអាចមានផ្ទុកមេរោគ salmonella ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន ដូច្នេះមុននឹងទទួលទាន អ្នកត្រូវចម្អិនស៊ុតឲ្យបានឆ្អិនល្អ។

៤.អាហារសមុទ្រឆៅ

អាហារសមុទ្រ ដែលមិនបានចម្អិនត្រូវបានហាមឃាត់សម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ព្រោះវាមានផ្ទុកបាក់តេរី និងប៉ារ៉ាស៊ីតខ្ពស់។ ជាពិសេសពពួក អយស្ទ័រ ងៀវ ក្តាម ឬស៊ូស៊ី… ជាដើម។

៤.សាច់មិនបានចម្អិន

ទោះបីជាអ្នកឃ្លានខ្លាំង ឬទទួលទានសាច់អាំងនៅជាប់ឈាមក្នុងកម្រិតមធ្យមក៏ដោយ នេះមិនមែនជាពេលវេលាសម្រាប់ទទួលទានទេ។ គ្រប់ប្រភេទសាច់ក្រហមទាំងអស់ ដែលអ្នកទទួលទានពេលមានផ្ទៃពោះ គួរតែឆ្អិនល្អ បើពុំដូច្នោះ អ្នក និងកូនអាចមានគ្រោះថ្នាក់ដោយសារតែពពួកបាក់តេរី salmonella និង E. coli។

៥.សាច់ក្រកហតដក ឬប្រហិត

មិនថាសាច់ក្រកកហតដក សាច់ប៉ាតេ ឬប្រហិតផ្សេងៗនោះទេ វាត្រូវបានគេប្រើប្រាស់សារធាតុគីមី nitrates និង nitrites ដើម្បីឲ្យមានរសជាតិឆ្ងាញ់ និងរក្សាទុកបានយូរ។ ក៏ប៉ុន្តែសារធាតុគីមីនេះមិនល្អសម្រាប់ទារកកំពុងលូតលាស់ឡើយ ប្រសិនបើស្ត្រីកំពុងមានផ្ទៃពោះទទួលទានញឹកញាប់។

៦.សណ្តែកបណ្តុះ

រុក្ខជាតិមួយប្រភេទនេះត្រូវបានគេទទួលស្គាល់ថា មានប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព ក៏ប៉ុន្តែពេលមានផ្ទៃពោះស្ត្រីគួរតែតមសិនទៅ។ សណ្តែកបណ្តុះឆៅ អាមានផ្ទុកមេរោគ E. coli និង salmonella ដូច្នេះសូវយកវាចេញឲ្យឆ្ងាយពីរបបអាហារក្នុងពេលមានផ្ទៃពោះ៕

SHARE
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here