ខ្សែ​អំបោះ​ខ្សែ​សី​ម៉ា​ពាក់​ជាប់ដៃ ជើង និង ក ដែល​ខ្សែ​ទាំងនេះ​ជា​បណ្តុំ​ផ្ទុកមេរោគ​រាប់សិប​មុខ ម្តាយ​ឪពុក​គួរ​ដឹង

0

ក្មេង​ដែល​ខ្ញុំ​ជួប១០០នាក់ មាន​ប្រហែល៩០នាក់​ហើយ​សុទ្ធ​តែមាន​ខ្សែ​អំបោះ​ខ្សែ​សី​ម៉ា​ពាក់​ជាប់ដៃ ជើង និង ក ដែល​ខ្សែ​ទាំងនេះ​ជា​បណ្តុំ​ផ្ទុកមេរោគ​រាប់សិប​មុខ និង​មាន​ចំនួន​រាប់រយ​លាន​មេរោគ ហើយ​គាប់​ជួន​នឹង​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ​ផង​ដែលជា​ហេតុនាំអោយ​ក្មេង​ងាយ​ឈឺ​បំផុត ព្រោះ​វា​ឆ្លងតាម​ការចាប់​កាន់ និង​បៀម(ជា​ញឹកញាប់​បំផុត​ធ្វើអោយ​ក្មេង​មាន​ជំងឺ រលាក​បំពង់ក រលាក​ផ្លូវដង្ហើម រលាក​ក្រពះ​ពោះវៀន ដោយ​មេរោគ ដែល​ជំងឺ​ទាំងអស់នេះ​អាច​នាំអោយមាន​ផលវិបាក​ខូច​ដល់​តម្រងនោម ប្រឹស​បេះដូង និង​សន្លាក់​កូនក្មេង)។ ការចិញ្ចឹម​ក្មេង​របស់​ឪពុកម្តាយ​ស្រុក​ខ្មែរ​មានការ​យល់ដឹង​ទាប​ខ្លាំង​មែនទែន រិត​តែ​យ៉ាប់​អ្នក​ដែល​នៅតាម​ជនបទ​ស្រុក​ស្រែចម្ការ។ បញ្ហា​អនាម័យ ជំនឿ​ផ្តេសផ្តាស ទំលាប់​ផ្តេសផ្តាស បញ្ហា​អាហារូបត្ថម្ភ ការបង្រៀន​កូន ការផ្តល់​គំនិត​ខុសឆ្គង….. សរុបមក​ការថែទាំ​ទាំង​ផ្នែក​រា​ង្គ​កាយ និង​ការផ្តល់​គំនិត​បញ្ញា​គឺមាន​ការខ្វះខាត​ច្រើន​មែនទែន។ ភាគរយ​កុមារ​កម្ពុ​ជាច្រើន​ណាស់ដែ​ល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ(ភាគច្រើន​មិនមែន​ដោយសារ​ខ្វះ​អី​ហូប​ទេ តែដោយសារ​ការយល់ដឹង​របស់​ឪពុកម្តាយ)។ ក្មេង​ជា​ទំពាំង​ស្នង​ឬ​ស្សី ចុះបើ​ក្មេង​ស្រុក​យើង​ភាគច្រើន​ខ្សោយ​កាយ បញ្ញា ស្មារតី ទៅហើយ​តើ​ប្រទេស​យើង​នឹង​រីកចំរើន​ទៅ​ថ្ងៃមុន​យ៉ាងម៉េច​នឹង​កើត​ទៅ!!!?????

Image may contain: one or more people and closeup

Image may contain: one or more people and closeup

Image may contain: one or more people and closeupImage may contain: one or more people, baby and closeup
ប្រភពៈ Dr. Heang Rottana (ចុច Like Page ដើម្បី​ទទួលបាន​ចំណេះដឹងថ្មីៗដែលមាន​ប្រយោជន៍​ជាច្រើន និង​ស៊ែរ​បើសិន​អ្នក​យល់ថា​មាន​ប្រយោជន៍​សំរាប់​មនុស្ស​ទូទៅ)។

Image may contain: 1 person

Image may contain: 2 people, people smiling, closeup

LEAVE A REPLY

Please enter your comment!
Please enter your name here