កុំបណ្តោយឲ្យកូនលេងរស័ព្ទតាមចិត្តពេក ប្រយ័ត្នកើតជំងឺមហារីកខួរក្បាល

0

ស្របពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបច្ចេកវិទ្យាកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង អ្នកវិទ្យាសាស្ត្របានព្រមានពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូចនិច្ចមួយចំនួនដូចជា WiFi កុំព្យូទ័រយួរដៃ ស្មាតហ្វូន… សម្រាប់សុខភាពមនុស្ស ជាពិសេសកុមារតូចៗ។

យោងតាម សមាគមន៍គាំពារសុវត្ថិភាពកុមារហៅកាត់ថា (NACST) បានធ្វើការសិក្សាមួយរកឃើញថា ឧបករណ៍អេទ្បិចត្រូនិចដែលផលិតក្នុងពេលបច្ចុប្បន្ននេះ បានបង្កជាតិវិទ្យុសកម្មកាន់តែខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ជាពិសេសក្មេងៗតូចៗ។ ប្រសិនបើអ្នកបណ្តោលឲ្យកូនលេងទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗញឹកញាប់ពេក អាចប្រឈមនឹងហានិភ័យកើតជំងឺមហារីកខួរក្បាលកាន់តែខ្ពស់។

ការសិក្សាស្រដៀងគ្នារបស់លោកសាស្រ្តចារ្យ Lennart Hardell នៃប្រទេស ស៊ុយអែត បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះជាតិវិទ្យុសកម្មដែលភាយចេញ WiFi កុំព្យូទ័រយួរដៃ សា្មតហ្វូន និងឧបករណ៍អេឡិចត្រូនិចជាច្រើនទៀត បានបង្កហានិភ័យនៃជំងឺមហារីក ខ្ពស់ជាងបច្ចេកវិទ្យាកាលពី ២៥ឆ្នាំមុនរហូតដល់ ៣ដង។

កាលពីឆ្នាំ ២០១១ អង្គការសុខភាពពិភពលោក បានចាត់ទុកជាតិវិទ្យុសកម្ម ជាប្រភពបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដូចទៅនឹងថ្នាំជក់ដែរ ព្រោះវាមានឥទ្ធិពលចំពោះមនុស្សលើពិភពលោក ទោះជាអ្នកនៅកន្លែងណាក៏ដោយ។ នេះជាមូលហេតុមួយដែលធ្វើឲ្យ សាកលវិទ្យាល័យ មួយចំនួនសម្រេចដំឡើងឧបករណ៍ ការពារការជះឥទ្ធិពលពីជាតិវិទ្យុសកម្មចេញពីឧបករណ៍អេឡិចត្រូវនិច្ចផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here