តើអាចទៅរួចទេ ទារកចេះគេងសុបិន្តតាំងពីនៅក្នុងផ្ទៃ?

0

ក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ទារកចំណោយពេលប្រហែលជា៩០ភាគរយនៃពេលវេលារបស់ពួកក្នុងការគេង ហើយគ្មានអ្វីដាស់ពួកគេឡើយ។ រឿងមួយដែលត្រូវបានបង្ហាញតាមរយៈការស្កេន 4D គឺទារកគេងបិទភ្នែកជិតតែចលនាភ្នែករហ័សរេទៅរេមក។

តាមរយៈការធ្វើតេស្តអ៊ុលត្រាសោន អ្នកស្រាវជ្រាវបានរកឃើញភស្តុតាងដែលថា ទារកក្នុងផ្ទៃមានបទពិសោធន៍គេងលក់យ៉ាងរហ័ស ដែលទាក់ទងទៅនឹងសុបិន្តនៅអាយុប្រហែលជា ៣២ ទៅ ៣៦សប្តាហ៍។ តែគ្មាននរណាម្នាក់ដឹងថា តើពួកគេកំពុងសុបិន្តពិត ឬអត់ទេ ដោយសាររលកខួរក្បាលរបស់ពួកគេមិនទាន់អាចត្រួតពិនិត្យបាននៅឡើយ ប៉ុន្តែអ្នកជំនាញជឿជាក់ថា វាជាការពិតដែលអាចទៅរួច។

ជាការពិត លំនាំដំណេករបស់ទារកក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នេះ គឺប្រហាក់ប្រហែលនឹងទារកទើបនឹងកើត ដោយពួកគេចំណាយពេលច្រើនក្នុងការគេង ប៉ុន្តែគេងលក់ស្ងប់ស្ងាត់គ្មានចលនាភ្នែក។ ក្រុមអ្នកស្រាវជ្រាវក៏បានសង្កេតឃើញទារកនៅក្នុងស្បូនស្ថិតក្នុងស្ថានភាពភ្ញាក់រលឹក ដែលបង្ហាញថា ពួកគេអាចផ្តោតអារម្មណ៍លើអ្វីមួយដូចជាស្តាប់ម្តាយនិយាយ៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?time_continue=24&v=RVlVcsp-ed4&feature=emb_logo

 

LEAVE A REPLY

Please enter your comment!
Please enter your name here