រោគសញ្ញានៃជំងឺផ្តាសាយធំ បើឃើញហើយប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម

0

រដូវរងាចូលមកដល់ ជំងឺផ្តាសាយក៏ផ្ទុះឡើងផងដែរ ជាពិសេសចំពោះមនុស្ស​មានវ័យចំណាស់ និងក្មេងតូចៗតែម្តង។ ជំងឺនេះអាចធ្វើឲ្យកុមារមិនស្រណុលក្នុងខ្លួន ពិបាកដកដង្ហើម ហើយរំខានដល់ការគេងថែមទៀត។ អាស្រ័យហេតុនេះឪពុកម្តាយទាំងឡាយគួរចេះសង្កេតមើលរោគសញ្ញាមួយចំនួន ដើម្បីបញ្ចូនកូនទៅមន្ទីរពេទ្យធ្វើការព្យាបាលបានទាន់ពេលវេលា។

  • គ្រុនក្តៅភ្លាមៗ ជាធម្មតាលើសពី​៣៨អង្សារសេ
  • ក្អកញឹកញាប់ (ក្អកស្ងួត)
  • ឈឺក ពិបាកលេបអាហារ ឬនិយាយមិនចង់ចេញ
  • ហៀរសំបោរ តឹងច្រមុះ
  • ហូរឈាមតាមច្រមុះ ឬភ្នែកក្រហម
  • ឈឺខ្លួន
  • ឈឺក្បាល
  • គ្មានកម្លាំង
  • រាគរូស
  • ចង្អោរ និងក្អួត

ដើម្បីការពារកុំឲ្យកុមារកើតជំងឺគ្រុនផ្តាសាយធំ ក្រៅធ្វើអនាម័យទៅលើទម្លាប់រស់នៅប្រចាំថ្ងៃ អាណាព្យាបាលគួរនាំកូនទៅចាក់វ៉ាក់សាំងទើបជាវិធីដ៏ប្រសើរបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here