វិធីធម្មជាតិ៤យ៉ាង អាចបញ្ចុះកម្តៅកុមារមិនចាញ់ថ្នាំពេទ្យឡើយ

0

តើកូនរបស់លោកអ្នកឧស្សាហ៍កើតមានអាការក្តៅខ្លួនមែនទេ? តាមពិតមានវិធីធម្មជាតិច្រើនយ៉ាងដែលអាចជួយបញ្ចុះកម្តៅកុមារយ៉ាងមានប្រសិទ្ធភាព ប្រសិនបើពួកគេមានអាការក្តៅខ្លួនមិនលើសពី ៣៨អង្សាសេ។

ខ្ទឹមបារាំង៖ នៅពេលកុមារបង្ហាញរោគសញ្ញាគ្រុនក្តៅ អ្នកអាចហាន់ខ្ទឹមបារាំងមួយចំណិតរុំកដៃខាងឆ្វេង ឬយកខ្ទឹមបារាំងមួយចំណិតរុំនៅលើបាតជើងរបស់ពួកគេ។ វិធីនេះមិនត្រឹមតែអាចជួយកាត់បន្ថយអាការក្តៅនោះទេ វាក៏អាចកាត់បន្ថយបញ្ហាក្អក និងស្លេសផងដែរ។

ក្រូចឆ្មារស្រស់៖ ក្រូចឆ្មារស្រស់ គឺជាឱសថដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយគ្រុនក្តៅយ៉ាងឆាប់រហ័ស។ ហាន់ក្រូចឆ្មារជាចណិតស្តើងៗ រួចយកទៅជូតលើថ្ងាស កែងដៃ ជើង និងតាមឆ្អឹងខ្នងកុមារ អ្នកនឹងឃើញលទ្ធផលភ្លាមៗ។

ស្រោមជើងសើម៖ នៅពេលអ្នកឃើញកូនក្តៅខ្លួនភ្លាម សូមយកស្រោជើងវែងជ្រលក់ទឹកក្តៅ រួចពូតចេញ ហើយមករុំនៅលើ.ក ឬជើងរបស់កុមារ។ នៅពេលស្រោមជើងត្រជាក់សូមធ្វើឡើងវិញរហូតដល់រាងកាយទារកចុះត្រជាក់។

អាហាររាវ៖ អាការក្តៅខ្លួនខ្លាំងអាចធ្វើឲ្យរាងកាយបែកញើសច្រើន ងាយនឹងអស់កម្លាំង ខ្វះជាតិទឹក និងស្ងួតមាត់។ អ្នកម្តាយគួរផ្តល់អាហារដែលមានលក្ខណៈរាវដល់ទារកដើម្បីងាយស្រួលរំលាយ និងផ្តល់ទឹកក្តៅឧណ្ឌៗឲ្យពួកគេផឹកជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here