ស្វែង​យល់​ពី​ការ​ប្រួល​ប្រែ​នៃ​គភ៌​នៅ​ត្រីមាស​ទី១ ដែល​អ្នក​ម្ដាយ​គ្រប់រូប​គួរ​យល់ដឹង

0

ភ្នំពេញ៖ ការដែល​អ្នក​ម្តាយ​កំពុង​មានគភ៌​បានដឹង​ពី​វិវឌ្ឍនាការផ្សេងៗ រួមទាំង​អាការ​ក្នុង​ត្រីមាសនីមួយៗហើយ​នោះ នឹងធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ធូរស្បើយ និង​ថែមទាំង​ជួយ​ឱ្យ​អ្នក​ម្តាយ​កាន់តែ​ងាយស្រួល​មើលថែទាំ​ខ្លួន​ពី​ការប្រែប្រួល​ដែល​យើង​បានដឹង​ជាមុន​នោះ​ខ្លាំង​ឡើង​ទៀតផង។

Image result for pregnancy

នៅថ្ងៃនេះ យើង​សូម​លើកយក​ពី​អាកា​រៈ​ប្រួល​ប្រែ​នៃ​គភ៌​នៅក្នុង​ត្រីមាស​ទី ឬ​ត្រីមាស​ដំបូង (ខែ​ទី 1 – 3) មក​បង្ហាញ​ដើម្បី​ឱ្យដឹង​កាន់តែច្បាស់៖

ក្នុងអំឡុង​ពេលនេះ រូបរាង​របស់​អ្នក​ម្តាយ​នៅ​មិនទាន់មាន​ការប្រែប្រួល​ច្រើន​ប៉ុន្មាន​ទេ និង​នៅ​មើល​មិនទាន់​ដឹងថា​មានគភ៌ទៀតផង តែ​អាច​នឹង​ចាប់ផ្តើម​ឃើញ​មាន​ក្បាល​ពោះធំ​ឡើង​បន្តិច​ក្នុងអំឡុងពេល​ចុង​ត្រីមាស​ដំបូង​នេះ។

ទម្ងន់​របស់​អ្នក​ម្តាយ​ក៏​នៅ​ដដែល ឬ​អ្នកខ្លះ​អាច​ស្រក​ទម្ងន់​ចុះ​បន្តិច ដែល​បណ្តាលមកពី​អាការ​ចាញ់កូន ក្អួតចង្អោរ និង​ទទួលទាន​អាហារ​បាន​តិច តែ​អ្នក​ម្តាយ​មិនគួរ​មាន​កង្វល់​នឹង​រឿង​ទម្ងន់​ដែល​ស្រក​ចុះ​ក្នុងអំឡុងពេល​ចាប់ផ្តើម​តាំង​គភ៌​នេះ​ទេ បើ​អ្នក​ម្តាយ​បាន​ទៅពិនិត្យ​គភ៌ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ហើយ​នោះ។

នៅក្នុង​ត្រីមាស​ដំបូង​ដែលមាន​អាការ​ចាញ់កូន​នេះ នឹងធ្វើ​ឱ្យ​អ្នក​ម្តាយ​ឆាប់​នឿយហត់ ល្វើយ​នឿយ គ្មាន​កម្លាំងកំហែង មាន​អារម្មណ៍​ថា​ខ្ជឹ​ល និង​ចង់តែ​គេង​រហូត ឬ​អាចមាន​អារម្មណ៍​ថា​ងងុយគេង​ខ្លាំង​នៅពេល​រសៀល ដូច្នេះ​បើ​អាចទៅរួច គួរ​រកពេល​គេង​សម្រាក​ឱ្យបាន​ប្រមាណ​ជា 15 នាទី រឹតតែ​ប្រសើរ។

ផ្នែក​ខាង​អារម្មណ៍​វិញ ដោយសារ​ក​ម្រឹត​អ័រម៉ូន​ដែល​កើនឡើង​នោះ ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ឡើង​ចុះ ងាយ​ប្រែប្រួលវឹល​វល់ តានតឹង និង​មាន​កង្វល់​ក្នុង​ចិត្ត ពេលខ្លះ​គិតតែ​ពី​ចិត្ត​ខ្លួនឯង មួម៉ៅ ធុញទ្រាន់ បាត់បង់​ការជឿជាក់ អ្នកខ្លះ​អាចមាន​អារម្មណ៍​ថា​កំសត់​សោកសៅ ពេលខ្លះ​អាច​យំ​ដោយ​គ្មាន​មូលហេតុ​ទៀតផង។ ក្នុងអំឡុង​ពេលនេះ ចូរ​អ្នក​ម្តាយ​មានគភ៌​គិត​ឱ្យ​ជាប់​ក្នុង​ចិត្ត​ថា វា​ជា

រឿង​ធម្មតា ហើយ​ស្វាមី​គួរតែមាន​ចំណែក​ជួយ​ឱ្យ​ភរិយា​បាន​ឆ្លង​ផុតពី​អំឡុងពេល​ដំបូង​នេះ​ផង លុះ​ឆ្លង​ផុត​បាន​មួយរយៈ​ហើយ អ្នក​ម្តាយ​នឹងមាន​អារម្មណ៍​ធូរស្រាល​ឡើងវិញ​មិន​ខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here