វិធីសាស្ត្រ​ក្នុងការ​បញ្ចុះ​កំដៅ​កូន​ដោយ​ខ្លួនឯង​នៅពេល​កូនតូច​ក្តៅខ្លួន

0

នៅពេល​កូន​គ្រុន​ក្តៅខ្លួន រឿង​ដែល​សំខាន់បំផុត​នោះ​គឺ​ត្រូវ​ប្រញាប់​បញ្ចុះ​កំដៅ​ឲ្យ​កូន​ជាបន្ទាន់ ព្រោះ​ក្មេង​អាច​នឹងត្រូវ​ប្រកាច់​ដោយ​សា​តែ​កំដៅ​ខ្លួន​ឡើង​ខ្លាំង ជាពិសេស​ចំពោះ​ក្មេង​ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រកាច់​ពីមុនមក។

Related image

  1. ឲ្យ​លេបថ្នាំ​បញ្ចុះ​កំដៅ តាម​ចំនួន​ដែល​គ្រូពេទ្យ​កំណត់ និង​ឲ្យ​លេប​ថែមទៀត​បាន​ក្នុង​រយះពេល​ពី 4-6ម៉ោង​បន្ទាប់ បើ​សឹ​ន​ជា​នៅតែ​ក្តៅខ្លួន ។
  2. ជូត​ខ្លួន​ឲ្យ​កូន​ដើម្បី​បញ្ចុះ​កំដៅ តាម​វិធី​ដែល​ត្រឹមត្រូវ​ដូចខាងក្រោម​នេះ ៖

– បិទ​កង្ហារ និង​ម៉ាស៊ីនត្រជាក់​ឲ្យ​អស់ មុននឹង​ធ្វើការ​ជូត​ខ្លួន​ឲ្យ​ក្មេង

– យក​កន្សែងពោះគោតូចៗ 2-3 ទុក​ប្រើ​ផ្លាស់​គ្នា ជ្រលក់​ទឹកស្អាត​ធម្មតា ហើយ​ពូត​ទឹក​ចេញតិចៗ យកមក​ជូត​ផ្ទៃមុខ​ផ្នែក​ខាងលើ​ជាមុន​សឹ​ន រួច​ជូត​តាម​ដងខ្លួន​ផ្នែក​ខាងមុខ និង​ខាង​ខ្នង បន្ទាប់មក​ដៃ​ទាំងសងខាង​ចុះទៅ​ដល់​ជើង​ទាំងពីរ​ខាង  រួច​ជូត​ត្រឡប់​មករក​ដើមទ្រូង ដើម្បី​ឲ្យ​ឈាម​ហូរ​វឹល​ត្រឡប់​មករក​បេះដូង​វិញ​បានល្អ ។

ជូត​បញ្ច្រាស់​ប្រហោង​រន្ធ​រោម​ដើម្បី​ជាការ​បើកចំហរ​រន្ធ​រោម ឲ្យ​ជួយ​បន្សាយ​កំដៅ​ចេញពី​រាងកាយ​បានល្អ ដោយ​ឲ្យ​ទឹកជា​អ្នកដឹកនាំ​កំដៅ​ឲ្យ​ចេញពី​រាងកាយ គួរ​ជូត​ឲ្យ​បាន​ញឹកញាប់​នៅត្រង់​បំពង់ក ក្លៀក គន្លាក់​កែងដៃ បាតដៃ បាតជើង និង​ជូត​ចុះឡើងដដែលៗ 2-3ដង ចំណាយ​ពេលវេលា​ប្រមាណ 10-15នាទី រហូត​ទាល់តែ​កំដៅ​ថយចុះ ។

តែបើ​ក្មេង​នៅតែមាន​កំដៅ​ខ្លាំង​ដដែល ចូរ​ប្រញាប់​នាំទៅ​មន្ទី​ពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិ​នឹ​ត្យ និង​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​ជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here