ហាម​កោសខ្យល់​អោយ​ក្មេង​ដាច់ខាត

0

យើង​សង្កេតឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​ពេល​កូន​ឈឺ មិន​ស្រួលខ្លួន រឺ​ក្តៅខ្លួន តែ​ចាប់​កូន​កោសខ្យល់​មិន​ថា​តូច​ឬ​ធំ​ទេ ដែរ​ការ​កោសខ្យល់​នេះ​ផ្តល់​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​ក្មេង​យ៉ាងខ្លាំង។


-ការ​កោសខ្យល់​ផ្តល់​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ដូចជា:
១» ដោយសារ​ការ​កកិត​ស្បែក និង​សាច់ដុំ​ធ្វើអោយ​កំដៅ​ក្មេង​រិត​តែ​ក្តៅ​ខ្លាំង​ឡើង​ថែមទៀត នាំអោយ​ក្មេង​ប្រឈម​នឹង​ការ​ប្រកាច់។

២» ពេល​ក្មេង​ឈឺ ក្តៅខ្លួន ធ្វើអោយ​ក្មេង​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ហើយ​បើ​យើង​កោសខ្យល់​ថែមទៀត​នាំអោយ​កាន់តែ​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ នាំអោយ​ក្មេង​កាន់តែ​អស់កម្លាំង ឬ​អាច​សន្លប់។

៣» ការ​កោសខ្យល់ខ្លាំងៗ អាច​នាំអោយ​ខូចខាត​សាច់ដុំ បែក​សាច់ដុំ ធ្វើអោយ​កំទេច​សាច់ដុំ​ទាំងនោះ​ទៅ​កកស្ទះ​នៅ​តំរងនោម(ខ្មែរ​យើង​ហៅ​ក្រលៀន) នាំអោយ​ខូច​តំរងនោម។

៤» អា​ចនាំមាន​ជំងឺ​រលាក​ស្បែក និង​សាច់ដុំ ……………
ការ​កោសខ្យល់​ប្រៀបដូចជា​ការធ្វើ​ទារុណកម្ម​មួយ​ទៅលើ​ក្មេង មិន​ត្រឹមតែ​មិនបាន​ប្រយោជន៍ ថែមទាំង​នាំ​គ្រោះថ្នាក់​ដល់​ក្មេង​ទៀត។ រួមគ្នា​លុបបំបាត់​ទំលាប់​ណា​ដែល​ខុសឆ្គង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ប្រយោជន៍​ពួកយើង​ទាំងអស់គ្នា។ប្រភព៖ វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA

Image may contain: 1 personImage may contain: one or more people

LEAVE A REPLY

Please enter your comment!
Please enter your name here