ផ្លែឈើ៥មុខ ដែល​ល្អ​បំផុត​សម្រាប់​សំរាប់​កូនតូច​វ័យ 6ខែ

0

នៅពេល​កូនតូច​អាយុ​បាន 6 ខែ ធ្មេញ​មុខ 2 ខាងក្រោម​ចាប់ផ្តើម​ដុះ​ឡើង​ហើយ ធ្វើ​ឲ្យ​កូនតូច​មាន​អារម្មណ៍​រមាស់​ធ្មេញ​ឃ្នាន់ខ្នាញ់​ចង់តែ​ខាំ ដូច្នេះ​ការដែល​អ្នក​ម្តាយ​ប្ត​ល់​នូវ​ផ្លែឈើ​ធ្វើជា​អាហារ​បំប៉ន​ដល់​កូនតូច គឺជា​ការជួយ​ជំរុញ​ឲ្យ​ធ្មេញកូន​កាន់តែ​ដុះ​ឡើង​បានល្អ​ទៀតផង ។

ផ្លែឈើ​គឺជា​វត្ថុ​តំបូង​ដែល​ធ្វើ​ឲ្យ​កូនតូច​បានដឹង​ពី​រសជាតិ​ផ្អែម​ពី​ជាតិ​ស្ករ ហ្វ្រ៊ុ​ក​តូ​ស ( Fructose ) ដែលមាន​ចំណែក​ពាក់ព័ន្ធ​នឹង​ការវិវឌ្ឍ​របស់​កូនតូច​ទាក់​ទឹ​ន​ទៅនឹង​ការ​ញ៉ាំ​ផ្លែឈើ ដូច្នេះ​ដើម្បី​ឲ្យ​ដឹងថា តើ​កូនតូច​ចាប់​អាយុ 6 ខែ​ឡើងទៅ​ត្រូវញ៉ាំ​ផ្លែឈើ​អ្វីខ្លះ​នោះ សូម​តាមដាន​ជាមួយនិង Baby and Mom ដូចតទៅ ៖

Image result for Food

កូនតូច​វ័យ 6 ខែ ចាប់ផ្តើមងាយៗជាមួយនឹង​ផ្លែឈើ 5 មុខ ដូចខាងក្រោម៖

– ផ្លែ​ចេក៖ មានគុណ​សម្បត្តិ​ងាយ​រំលាយ មានកា​កស​សៃ​អាហារ​បែប​រលាយ​ក្នុង​ទឹក ជួយ​ក្នុង​រឿង​បន្ទោបង់​ជាពិសេស​ផ្លែ​ចេក​ដែល​ទុំ​ជោរ នឹងមាន​រសជាតិ​ផ្អែម និង​មាន ប៉ូ​តា​ស្យូ​ម​ខ្ពស់ ។

– ផ្លែក្រូច៖ វិ​តា​មីន C នៅក្នុង​ផ្លែក្រូច​ជួយ​ក្នុងការ​បឹ​ត​ជញ្ជក់​យកសារ​ធាតុដែក ពេលដែល​អ្នក​ម្តាយ​បញ្ចុក​ក្រូច​កូន​អាច​នឹង​ឃើញ​កូនតូច​ធ្វើ​ភ្នែកព្រិចៗពេល​បានដឹង​ពី​រសជាតិ​ហើយ ព្រោះ​ក្រូច​មាន​ជាតិ​អាស៊ីត ស៊ី​ធ្រី​ក (CitricAcid)ធ្វើ​ឲ្យ​មានរសជាតិ​ជូរតិចៗ ហើយ​សភាវ​នៃ​ភាពជា​អាស៊ីត​នេះ​នឹង​ជួយ​ឲ្យ​ការរំលាយ​ប្រូតេអ៊ីន​ពី​ទឹកដោះ បាន​កាន់តែ​ល្អ ប្រសើរឡើង។

– ផ្លែ​ឪឡឹក៖ ជា​ផ្លែឈើ​ដែលមាន​ទឹក​ច្រើន រសជាតិ​ផ្អែម​ល្មម ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ស្រស់ថ្លា និង​ជា​ថ្នាំ​បន្ទន់​លាមក ជួយ​ឲ្យ​បន្ទោបង់​បាន​ស្រួល និង​ថែមទាំង​មាន​វិ​តា​មីន A ទៀតផង ។

– ផ្លែស្វាយ​ទុំ៖ មាន​បេ​តា​ឃែ​រ៉ូ​ធី​ន ជួយ​បំប៉ន​ខ្សែ​ភ្នែក មាន​អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ ជួយ​ការពារ​ការចុះ​ទ្រុឌទ្រោម​របស់​កោសិកា​ទៀតផង ។

– ផ្លែ​ប៊័រ៖ មាន​សាច់​ទន់ មាន​វិ​តា​មីន E និង​អាស៊ីត​ខ្លាញ់​ដែល​ចាំបាច់​ចំពោះ​រាងកាយ ជាពិសេស​បេះដូង តែ​អ្នក​ម្តាយ​មិនគួរ​ឲ្យ​កូនតូច​ញ៉ាំ​ច្រើនពេក​ទេ ព្រោះ​ផ្លែ​ប៊័រ​ជា​ផ្លែឈើ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here