៣ចំណុច​ដែល​អាណាព្យាបាល​ត្រូវតែ​យល់ដឹង​ក្នុងការ​ចិញ្ចឹម​មើលថែកូនៗ

0

ការចិញ្ចឹមកូនៗឲ្យ​ពេល​ធំ​ឡើង​ក្លាយជា​មនុស្ស​ដែល​ក្រុមគ្រួសារ​នឹក​សង្ឃឹម​ចង់បាន​ក្នុងពេល​បច្ចុប្បន្ននេះ ជា​រឿង​មួយ​លំបាក​គួរសម​ដែរ ព្រោះ​ដោយសា​តែ​បច្ច័យ​ខាង​សង្គម​ចាប់ផ្តើម​ផ្លាស់ប្តូរ ហើយ​ការប្រព្រឹត្ត​របស់​ក្មេង​នាពេល​ប​ច្ចុប្បន្ន​ក៏​ចាប់ផ្តើម​មានការ​យកតម្រាប់​តាម​ស្ថានភាព និងអ្វីៗជុំវិញខ្លួន​កាន់តែខ្លាំង​ឡើង​ហ្នឹងឯង ហើយ​នៅថ្ងៃនេះ គេហទំព័រ មាតា និង​ទារក នឹង​លើកយក​ចំណុចសំខាន់ៗចំនួន៣ ដែលមាន​ផល​ដល់​ការប្រព្រឹត្ត​របស់កូនៗមក​ជំរាបជូន​ដូចខាងក្រោម ៖

Image result for children eat

១) ក្រុមគ្រួសារ
ធ្លាប់​បានឮ​ដែរឬទេ​ថា ក្រុមគ្រួសារ​យ៉ាងម៉េច ការប្រព្រឹត្ត​របស់​កូនតូច​ភាគច្រើន​ក៏មាន​លក្ខ​ណះ​ស្រដៀង​យ៉ាង​នោះដែរ ដូច្នេះ​បើ​យើង​ចង់​ឲ្យ​កូន​របស់​យើង​មានការ​ប្រព្រឹត្ត​ដែល​ល្អ​នោះ យើង​គួរ​ចាប់ផ្តើម​ចេញពី​ស្ថាប័ន​គ្រួសារ​ជាមុនសិន។ ចាប់ផ្តើម​ពី​ខ្លួន​យើង ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ​ដល់​កូន និង​នៅចាំ​អប់រំ​ប្រដៅ​ឲ្យ​ស្គាល់​នូវ​អ្វីដែល​ល្អ និង​មិនល្អ មាន​ពេលវេលា​ជជែក​លេង​ជាមួយ​កូន​ឲ្យ​បាន​ញឹកញាប់ ព្រម​ទទួលស្គាល់​នូវ​គំ​នឹ​ត​យោបល់​របស់​កូន តែ​ប៉ុណ្ណឹង​កូន​នឹងមាន​អារ​ម្ម​ណ៏​កក់ក្តៅ និងមានការ​ប្រព្រឹត្តល្អៗតបស្នង​មក​យើង​វិញ​ជាមិនខាន ។

២) ស្ថានភាព​ជុំវិញខ្លួន និង​សង្គម
យើង​មិនអាច​ជ្រើសរើស​ឲ្យកូនៗរស់នៅក្នុង​ស្ថានភាព​ជុំវិញខ្លួន និង​សង្គម​ដែលល្អៗតាម​ដែល​ចិត្ត​យើង​ចង់បាន​នោះឡើយ តែ​យើង​អាច​ជ្រើសរើស​ក្នុងការ​បង្ហាត់បង្រៀន និង​បណ្តោយ​ឲ្យ​កូន​រៀន​យល់ដឹង​ជាមួយ​ស្ថានភាព​សង្គម​បាន  មិន​កៀបសង្កត់ ឬ​កំ​រឹត​ដែន​យល់ដឹង​ឡើយ ដោយ​អធិប្បាយ​នូវ​រឿងរ៉ាវ​ដែល​កូន​បាន​ជួប បានឃើញ​ការប្រព្រឹត្តផ្សេងៗ នោះ​ឲ្យ​កូន​បាន​យល់។ មិនគួរ​បដិសេធ​នឹង​សំនួរ​កូន​ឡើយ តែ​គួរ​មាន​ចម្លើយ​ដ៏ល្អៗដល់​កូន​ទើប​ជាការ​ប្រសើរ។

៣) រឿង​ភាគ​ក្នុង​ទូរទស្សន៍ ឬ​វីដេអូផ្សេងៗ
យើង​អាច​បង្ហាត់បង្រៀន​ការប្រព្រឹត្ត​ដល់​កូន​បាន​គ្រប់ពេលវេលា សូម្បីតែ​ពេល​អង្គុយ​មើល​រឿង​ភាគ​ទូរទស្សន៍ ក៏​យើង​អាច​ឲ្យកូនៗរៀន​យល់ដឹង​ជាមួយ​យើង​បាន​ដូចគ្នា​ដែរ ។ ក្នុងអំឡុងពេល​មើល​ខ្សែភាពយន្ត ឬ​រឿង​ភាគ​យើង​គួរតែ​អធិប្បាយ​ពន្យល់​ពី​ការប្រព្រឹត្ត​ឲ្យ​កូន​បាន​យល់ និង​ដឹងថា អ្វី​ជា​រឿង​ល្អ មិនល្អ អ្វី​គួរ​ធ្វើ និង​មិនគួរ​ធ្វើ ដើម្បី​កុំ​ឲ្យ​កូន​យកតម្រាប់​តាម​ការប្រព្រឹត្ត​មិនល្អ​ដែល​កូន​ដឹង និង​មើលឃើញ​នោះ ។

ទោះយ៉ាងណា​ស្ថាប័ន​គ្រួសារ​ក៏​នៅតែ​ជា​បច្ច័យ​សំខាន់​ក្នុងការ​បង្ហាត់បង្រៀន និង​កំណត់​ទិសដៅ​ឲ្យ​កូន​របស់​យើង​ក្លាយជា​មនុស្ស​ល្អ​ដែរ វា​ស្ថិតនៅលើ​ការជ្រើសរើស​អប់រំ​ប្រដៅ ការនិយាយស្តី និង​ការធ្វើ​ឲ្យ​កូន​បាន​យល់​កាន់តែច្រើនឡើង ដើម្បី​កុំ​ឲ្យ​កូន​មាន​អារម្មណ៍​ថា គេ​ខ្វះខាត និង​ឪពុកម្តាយ​មិន​យកចិត្តទុកដាក់ ព្រោះ​រឿងនេះ​អាច​នឹង​ក្លាយជា​ចំណុច​អន់​មួយ​របស់​ក្មេង​នៅពេល​អនាគត​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here