គន្លឹះងាយៗក្នុងការ​បញ្ចុក​ថ្នាំ​កូន

0

ពេល​កូនតូច​ឈឺ​ថ្កាត់​មិន​ស្រួលខ្លួន ក្រៅពី​ធ្វើ​ឲ្យ​លោកឪពុក​អ្នក​ម្តាយ​មានការ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ហើយ​នោះ​នៅមាន​បញ្ហា​ដ៏​សែន​លំបាក​មួយទៀត​ដែល​ជឿថា លោកឪពុក​អ្នក​ម្តាយ​ទាំងឡាយ​ប្រហែលជា​ធ្លាប់​ឆ្លងកាត់​មក​រាប់​ដង​មិន​ឈ្នះ​ហើយ​គឺ “បញ្ហា​ការ​បញ្ចុក​ថ្នាំ​កូន” ដែល​ទោះជា​ឆ្លងកាត់​មក​ប៉ុន្មាន​ដង​ហើយ​ក៏ដោយ ក៏​នៅតែ​ពិបាក​បញ្ចុក​ថ្នាំ​ដូច​មុន(ឬ​ពិបាក​ជាង​មុន​ផង)ដដែល  តែគ្រប់ៗបញ្ហា​សុទ្ធ​តែមាន​ដំណោះស្រាយ​តូច​មួយ​បង្កប់​នៅក្នុង​នោះ ។  យើង​មក​នាំគ្នា​មើល​ទាំងអស់​គ្នា​ថា តើ​ការ​បញ្ចុក​ថ្នាំ​កូន​នឹង​ក្លាយទៅជា​រឿងងាយៗបាន​ដោយ​វិធី​ណា?

Image result for បញ្ចុកថ្នាំកូន

1 .  មុនពេល​លោកឪពុក​អ្នក​ម្តាយ​ចង់​បញ្ចុក​ថ្នាំ​កូន  គួរ​អាន​ពី​វិធី​ណែនាំ​ឲ្យ​បាន​យល់​ពី  វិធី​ប្រើប្រាស់  បរិមាណ​ការប្រើ​ថ្នាំម្តងៗ  ចំណុច​គួរ​ប្រយ័ត្ន​ពាក់ព័ន្ធ​នឹង​ការប្រើ​ថ្នាំ  និង​ថ្ងៃ​ផុតកំណត់​របស់​ថ្នាំ​នោះ​ផង ។  អ្វីដែល​សំខាន់​នោះគឺ  បើ​ធ្លាប់ប្រើ​ថ្នាំ​ប្រភេទ​ហ្នឹង​ពីមុន​រួចមកហើយ  គួរ​សង្កេតមើល​លក្ខណ:របស់​ពណ៌  លក្ខណ:របស់​ថ្នាំ  ដប ឬ​កញ្ចប់​ដែល​វេច​ខ្ចប់(មានការ​រហែក​ដាច់​ឬក៏​អត់) មានការ​ប្រែប្រួល​ឬក៏​អត់  បើ​សភាព​ថ្នាំ​ប្រែប្រួល​ខុសពី​មុន មិនគួរ​ឲ្យ​កូន​ញ៉ាំ​ឡើយ ។

2 .  លោកឪពុក​អ្នក​ម្តាយ​ត្រូវតែ​ចិត្ត​ត្រជាក់ មិនត្រូវ​ប្រើការ​បង្ខំ​ឡើយ  តែ​គួរ​រក​របស់​លេង​មក​បង្វែរ​ចំណាប់អារម្មណ៍​របស់​កូន​ជំនួស​វិញ​ខណ:ពេល​បញ្ចុក​ថ្នាំ  ព្រោះ​ការបង្ខំ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ខណ:ពេលដែល​កូន​កំពុង​យំ​នោះ  ក្រៅពី​ធ្វើ​ឲ្យ​កូន​រឹតតែ​មិន​ព្រម​ញ៉ាំ​ថ្នាំ​ហើយ  នៅ​ធ្វើ​ឲ្យ​កូន​ទទួល​បទពិសោធន៍​ក្នុងការ​ញ៉ាំ​ថ្នាំ​ដែល​មិនល្អ និង​កាន់តែ​មិន​ព្រម​ញ៉ាំ​ថ្នាំ​លើកក្រោយ​ទៀតផង ។  លោកឪពុក​អ្នក​ម្តាយ​អាច​នឹង​ប្រើ​វិធី​បណ្តោយ​ឲ្យ​កូន​ទៅលេង​របស់​លេង​ដែល​គេ​ចូលចិត្ត​ជាមុន​សឹ​ន រួចហើយ​សឹម​បញ្ចុក​ថ្នាំ​យ៉ាងសន្សឹមៗក្នុងពេល​ជាមួយគ្នា ។

3 .  បើជា​ថ្នាំ​ទឹក  អាច​ប្រើ​វិធី​លាយ​ជាមួយ​ទឹកសេរ៉ូផ្អែម(តែ​មិនគួរ​លាយ​ច្រើន​ជ្រុល​ពេក​ទេ)បាន ដោយមាន​ល​ក្ខ័​ណ​ខ្លះ​ដូចជា  ៖

.សំរាប់​ថ្នាំ​ប្រភេទ​ខ្លះ អាចមាន​ចំណុច​ហាមឃាត់​ក្នុងការ​ទទួលទាន​ដូចជា  មិនគួរ​ទទួលទាន​ជាមួយ​ទឹកដោះ​ជាដើម ។

.មិនគួរ​លាយថ្នាំ​នៅក្នុង​អាហារ​ដែល​កូន​ញ៉ាំ​ឡើយ  ព្រោះ​វា​អាច​ក្លាយ​ពី​អាហារ​ដែល​កូន​ចូលចិត្ត ទៅជា​អាហារ​ដែល​កូន​លែង​ចង់​ញ៉ាំ​រហូត​ក៏បាន​ដែរ  ព្រោះ​រសជាតិ​វា​ខុសពី​មុន ។

4 .  បើ​កូន​ពិបាក​ញ៉ាំ​ថ្នាំ លោកឪពុក​អ្នក​ម្តាយ​អាច​នឹង​សាកល្បង​ប្រើ​ស៊ី​រ៉ាង​ចាក់​ថ្នាំ​ដែល​មិន​ដាក់​ម្ជុល​បាន  ដោយ​ប្រើ​វិធី​បាញ់ថ្នាំ​ចេញពី​បំពង់​ស៊ី​រ៉ាង​ចូលទៅក្នុង​ក្រអូមមាត់ ដើម្បី​ការពារ​កុំ​ឲ្យ​កូន​ខ្ជាក់​ចេញ  និង​ថែមទាំង​ជួយ​មិន​ឲ្យ​រសជាតិ​ថ្នាំ​សាយភាយ​ពេញ​ក្នុង​មាត់​កូន​ទៀតផង ។

ការ​បញ្ចុក​ថ្នាំ​កូន​នឹង​ក្លាយទៅជា​រឿងងាយៗបាន អាស្រ័យ​លើ​លោកឪពុក​អ្នក​ម្តាយ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ និង​ជ្រើសរើស​ក្នុងការ​បង្កើត​បទពិសោធ​ន៍​ការ​លេបថ្នាំ​ដែល​ល្អ​ដល់​កូនតូច ដោយ​ការពន្យល់ + ទន់ភ្លន់ + ភាព​ព្យាយាម​បន្តិចបន្តួច និងអាច​ប្រើ​វិធី​សរសើរ​បញ្ជោរ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​មោទនភាព​លើ​ខ្លួនឯង​ថា កូន​ក៏​អាច​ញ៉ាំ​ថ្នាំ​ដោយ​ខ្លួនឯង​បានដែរ  រឿង​ញ៉ាំ​ថ្នាំ​ជា​រឿង​កំប៉ិកកំប៉ុក​ណាស់​សំរាប់​កូន!៕

LEAVE A REPLY

Please enter your comment!
Please enter your name here