ហេតុអ្វី​ការធ្វើ​តេស្ត​ឈាម​ទារ​កមាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​កើត?

0

ការធ្វើ​តេស្ត​ឈាម​ទារក​ដើម្បី​រក​ជំងឺ​កង្វះ​អរ​មូ​នទី​រ៉ូ​អ៊ី​ត​ពី​កំណើត គឺ​ការធ្វើ​តេស្ត​ឈាម​តាមរយៈ​ការជួស​កែងជើង​ទារក ហើយ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ ដោយ​យក​ឈាម១-២តំណក់​ពី​កែងជើង​ទារក ហើយ​ទារក​មិន​ទទួល​ការឈឺចាប់​ទេ ព្រោះ​កន្លែង​នៅ​កែងជើង​ជា​កន្លែង​ដែល​យក​ឈាម​មិន​ឲ្យ​ទារក​ឈឺ។ តាមរយៈ​ការពិនិត្យ​ដ៏​សាមញ្ញ​នេះ ទារក​អាច​រួច​ផុតពី​ពិការភាព​ទាក់ទង​និង​ពិការភាព​កាយសម្បទា និង​ស្មារតី។

Image may contain: one or more people and baby

១) ហេតុអ្វី​ការធ្វើ​តេស្ត​នេះ​មាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​កើត?
– ការធ្វើ​តេស្ត​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជំងឺ​នេះ​អាចធ្វើ​រោគវិនិច្ឆ័យ​តាមតែ​រយៈ​ការយក​ឈាម​ទារក​ទៅ​ពិនិត្យមើល ព្រោះ​រោគសញ្ញា​នៃ​ជំងឺ​នេះ​ស្តែង​ចេញមក​នៅពេល​ទារក​អាយុ​ចាប់ពី ៣អាទិត្យ ទៅ ១ខែ ហើយ​រោគសញ្ញា​នោះ​ក៏មាន​ចេញ​ឲ្យ​ច្បាស់​ដែល​អាចធ្វើ​ឲ្យ​គ្រូពេទ្យ​ចាប់អារម្មណ៍​នៅពេល​ពិនិត្យ​សុខភាព​ទារក​ច្បាស់។
– ការពិនិត្យ​ឈាម​ទារក​ទាក់ទង​និង​ការព្យាបាល ព្រោះ​ថាបើ​ទារក​ព្យាបាល​ទាន់ពេលវេលា លទ្ធផល​ទទួល​បាល​ផល​ល្អ គឺ​ទារក​អាច​រួច​ផុតពី​ពិការភាព​ប្រាជ្ញា និង​ស្មារតី។

២) ការធ្វើ​តេស្ត​នេះ​ត្រូវធ្វើ​នៅពេលណា?
ការធ្វើ​តេស្ត​នេះ​មាន​ប្រសិទ្ធ​ភាពល្អ គឺ​ធ្វើ​នៅ​ចន្លោះ​ទារក​មាន​អាយុ​ចាប់ពី ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយ​កើត។

៣) ការធ្វើ​តេស្ត​ត្រូវធ្វើ​យ៉ាងដូចម្តេច?
ការធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម​ពី​ការជួស​កែងជើង​ទារក ១ទៅ២ដំណក់ ទៅ​ផ្តិត​លើ​ក្រដាស់។ ក្រដាស់​តេស្ត​ត្រូវ​ទុកដាក់​ឲ្យ​បានល្អ​រយៈពេល ២៤ម៉ោង ឲ្យ​ស្ងួត​រួច​យកទៅដាក់​នៅ​មន្ទីរពិសោធន៍​ដើម្បី​ធ្វើការ​ពិនិត្យមើល។

៤) តើ​ពេលណា​យើង​អាច​ដឹង​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នេះ?
លទ្ធផល​អាច​ទទួលបាន​ក្នុង​រយៈពេល៥ថ្ងៃ​នៃ​ធ្វើការ។
– លទ្ធផល​វិជ្ជមានៈ មានន័យថា​ទារក​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លិ​ក​ខ្ពស់
– លទ្ធផល​អវិជ្ជមានៈ មិន​ន័យ​ថា​ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លិ​ក​ទេ

៥) អ្វីដែល​គួរ​ធ្វើ​បន្ទាប់ពី​លទ្ធផល​វិជ្ជមាន?
បើ​លទ្ធផល​តេស្ត​បង្ហាញថា វិជ្ជមាន យើង​ត្រូវ​ធ្វើតេស្ត​ម្តងទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី២ និង​ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា។ ការព្យាបាល​ជំងឺ​មេ​តា​បូ​លិ​កមាន​រយៈពេល​យូរ ហើយ​ការតាមដាន​ក៏​ដូចគ្នា​ដែរ ដែលជា​លទ្ធផល​កូន​របស់​លោកអ្នក មាន​ប្រាជ្ញា​ស្មារតី​ឆ្លាត​វៃ​ដូច​ធម្មតា។

សូម​យកចិត្តទុកដាក់​ចំពោះ​បុត្រ​ធីតា​លោកអ្នក ជៀសវាង​កើត​ជំងឺ​មេ​តា​បូ​លិ​ក​នេះ និង​ហួស​ពេលវេលា។
«មន្ទីរពេទ្យ​កាល់ម៉ែត​ដែលមាន​ផ្នែក​សម្រាល និង​ផ្នែក​សង្គ្រោះ​ទារក មាន​ក្រុមគ្រូពេទ្យ​ជំនាញ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រទំនើបៗ ត្រៀម​ជួយសង្គ្រោះ​កូន​របស់​លោកអ្នក ប្រកបដោយ​ជោគជ័យ និង​ទំនុកចិត្ត​ខ្ពស់»

ប្រភព៖calmette hospital

Image may contain: one or more people

Image may contain: one or more people

Image may contain: 2 people, people sitting and text

 

LEAVE A REPLY

Please enter your comment!
Please enter your name here