របៀបធ្វើ យ៉ា​ហន

0

យ៉ាហន​គឺជាមុខ​ម្ហូប​មួយ​មុខ​ដែល​មានរស​ជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ដែលគេ​តែងតែ​ធ្វើតាម​ពិធីធំៗ ឬ​ពេល​ជួប​ជុំគ្រួសារដើម្បី​ទទួល​ទាន ចង់​ដឹង​ថារបៀប​ធ្វើ​យ៉ាង​ណានោះតោះ​ទៅមើល​ខាងក្រោមទាំងអស់គ្នា

គ្រឿងផ្សំ៖ 
– ខ្ទិះដូង ( ខ្ទិះ​ដើម )
– ម្ទេស​ក្រៀម ចិញ្ច្រាំ​អោយ​ម៉ត់ ( ចង់បាន​សម្លរ​ក្រហម​ល្អ ដាក់អោយ​ច្រើន​បន្តិច )
– កាពិ ( ដាក់​ក៍បាន មិន​ដាក់​ក៍បាន តាម​ការចូល​ចិត្ត )
– គ្រឿង​សា​តេ
– ប្រេង​អូ​លីវ
– ស្ករត្នោត ម្សៅ​ស៊ុប អំបិល ប៊ីចេង
– ទឹក​ស៊ុប ( អត់​ទឹក​ស៊ុប​អាច​ប្រើ​ទឹកដូង​ជំនួស​បាន )
– ស្លឹក​ក្រូចសើច
– ខ្ទឹមស​ចិញ្ច្រាំ​អោយ​ម៉ត់
– សណ្ដែកដី​លីង បុក​អោយ​រៀង​ម៉ត់​បន្តិច
– សាច់គោ បង្គា មឹ​ុ​ក ………………..
– បន្លែ ស្ពៃបូកគោ ផ្សិត ……………..

វិធី​ធ្វើ
– ដាក់​ឆ្នាំង​ទុកអោយ​ក្ដៅ រួច​ដាក់​ខ្ទិះដូង​ចូល ទុកអោយ​ពុះ ហើយ​ដាក់ ស្លឹក​ក្រូចសើច ខ្ទឹមស​ចិញ្ច្រាំ កាពិ ម្ទេស​ក្រៀម គ្រឿង​សា​តេ រួច​កូរ​អោយ​រលាយ​ចូលគ្នា​អស់ ទុកអោយ​ពុះ​ឡើង​ឈ្ងុយ
– បន្ទាប់មក​ដាក់ ស្ករត្នោត ម្សៅ​ស៊ុប អំបិល ប៊ីចេង ប្រេង​អូ​លីវ និង ទឹកដោះគោ​ខាប់​ចូល​បន្តិច កូរ​អោយ​សព្វ​ជាមួយ​គ្រឿង
– រួច​ចាក់ទឹក​ស៊ុប រឺ ទឹកដូង​ចូល រួច​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត ( មុខម្ហូប​នេះ​ធ្វើ​កុំអោយ​ប្រៃ ) ទើប​ដាក់​សណ្ដែកដី​ចូល កូរ​អោយ​សព្វ រួច​ជាការ​ស្រេច ។
– ដួស​ចេញមក​ដាក់​ឆ្នាំង​ដែល​ត្រូវ​ទទួលទាន ហើយ​មក​ដាក់​លើ​ចង្កា​ន​វិញ ដោយ​ប្រើ​ភ្លើងតិចៗ និង​ដាក់ ជាមួយ​សាច់គោ គ្រឿង​ស​មុ​ទ្យ តាម​ការចូល​ចិត្ត​រប​ស់លោក​អ្នក ជ្រលក់​ជាមួយ​ទឹក​តៅហ៊ូ ។
? របៀប​ធ្វើ​ទឹក​តៅហ៊ូ
– ដាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ ដាក់​ខ្ទឹមស​បំពង​ចូល​អោយ​ឈ្ងុយ រួច​ដាក់​តៅហ៊ូ ( តៅហ៊ូ​ដប ) ហើយ​ដាក់​ស្ករស និង ប៊ីចេង​បន្តិច កូរ​អោយ​សព្វ​ចូលជាតិ ភ្លក់​មើល​អោយ​ល្មម​កុំអោយ​ប្រៃ​ពេក រួច​ជាការ​ស្រេច ។

ប្រភព៖មុខម្ហូប​ប្រចាំ​គ្រួសារ

 

LEAVE A REPLY

Please enter your comment!
Please enter your name here