វិធីធ្វើ ត្រី​បឹង​កញ្ឆែត

0

គ្រឿងផ្សំ
– ត្រី​រ៉ស់ 2 លាង​សំអាត​អោយ​ស្អាត
– គ្រឿង​បុក ( គល់​ស្លឹកគ្រៃ រមៀត ស្លឹក​ក្រូចសើច រំដេង ខ្ទឹមស )
– កាពិ
– ម្ទេស​ក្រៀម ចិញ្ច្រាំ​អោយ​ម៉ត់
– ខ្ទិះដូង
– ខ្ទឹមក្រហម ហាន់​ជា​បន្ទះស្ដើងៗ
– ខ្ទឹមស ចិញ្ច្រាំ​អោយ​ម៉ត់
– ទឹក​ប្រេង​ខ្ច​ង ម្សៅ​ស៊ុប ស្ករស អំបិល
– ទឹកអំពិល​ទុំ
– សណ្ដែកដី​បុក
– កញ្ឆែត

 

វិធី​ធ្វើ
– យក​ត្រី​រ៉ស់ មក​បំពង​អោយ​ឆ្អិន ក្រៀម រួច​ដួស​ទុក​មួយអន្លើ

– កញ្ឆែត​យកមក​លាង​អោយ​ស្អាត រួច​យកមក​រៀប​ដាក់​ឆ្នាំង​ដែល​ត្រូវ​ទទួលទាន និង​យក​ត្រី​ដែល​បាន​បំពង​ឆ្អិន​ហើយ មក​ដាក់​ពីលើ​កញ្ឆែត រួច​យក​ទុក​មួយអន្លើ

– យក​ត្រី​រ៉ស់​មួយ​ក្បាល​ទៀត មក​ស្ងោរ​អោយ​ឆ្អិន រួច​បេះ​យកតែ​សាច់​ត្រី ហើយ​បុក​អោយ​រៀង​ម៉ត់​បន្តិច ( ទឹក​ដែល​ស្ងោរត្រី​ហើយ​ត្រូវ​ទុក )

– ដាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ​ទុកអោយ​ក្ដៅ រួច​ដាក់​គ្រឿង​បុក ម្ទេស​ក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរ​អោយ​ឡើង​ក្រហម ឈ្ងុយ

– បន្ទាប់មក​ដាក់ សាច់​ត្រី ទឹក​ប្រេង​ខ្ច​ង ម្សៅ​ស៊ុប ស្ករស អំបិល និង ទឹក​ស្ងោរត្រី​ចូល កូរ​ចូលគ្នា​អោយ​សព្វ រួច​ដាក់​ទឹកអំពិល​ទុំ និង ខ្ទិះដូង​ចូល

– ទុកអោយ​ពុះ រួច​ភ្លក់​មើល​អោយ​ល្មម​តាម​ការនិយម​ចូលចិត្ត ( ធ្វើអោយ​នៅ​ខាប់ ) ទើប​យកមក​ស្រោច​ពីលើ​ត្រី ដែល​យើង​បាន​រៀប​ទុកអោយ​សព្វ រួច​ជាការ​ស្រ​ច ។

មុខម្ហូប​នេះ​គេ​ទទួល​ទានពេល​នៅក្ដៅៗ ដោយ​ប្រើ​ឹ​ឆ្នាំងភ្លើង​ដាក់តិចៗ គឺ​បន្ថែម​រស់ជាតិ​អោយ​កាន់តែ​ឆ្ងាញ់ ។

ប្រភព៖ មុខម្ហូប​ប្រចាំ​គ្រួសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here