របៀបធ្វើ ខាត់ណា​ទឹកភ្នែក

0

គ្រឿងផ្សំ
– សាច់គោ ( សាច់​ផុយ ) ហាន់​ជា​បន្ទះស្ដើងៗ
– ខាត់ណា កាត​ល​ជាកង់ៗ
– ខ្ទឹមក្រហម ខ្ទឹមស ម្ទេស​ស្រស់ ចិញ្ច្រាំ​អោយ​ម៉ត់​បន្តិច
– ក្រូចឆ្មា
– ស្ករស ម្សៅ​ស៊ុប អំបិល ប៊ីចេង

 

វិធី​ធ្វើ
– ដាក់​ដាំទឹក​អោយ​ពុះ រួច​ដាក់​ខ្លាញ់​បន្តិច ( ដើម្បីអោយ​បន្លែ​នៅ​ខៀវ​ល្អ ) ហើយ​ដាក់​ខាត់ណា​ចូល កុំអោយ​ឆ្អិន​ពេក រួច​ស្រង់​ចេញមក​ដាក់​ទឹក​ត្រជាក់ បន្ទាប់មក​យក​រៀប​ដាក់​ក្នុង​ចាន​ដែល​ត្រូវ​ទទួលទាន អោយបាន​ស្អាត
– ដាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ ទុកអោយ​ក្ដៅ រួច​ដាក់​សាច់គោ​ចូល ចៀន​ត្រលប់​ចុះ​ត្រលប់​ឡើង ( តែមួយ​ភ្លែត​ទេ ) ហើយ​ស្រង់​ចេញ មក​ហាន់​ជា​ដុំ់​ល្មម បន្ទាប់មក​យកមក​រៀប​ក្នុង​ចាន​ជាមួយ​ខាត់ណា
– ច្របាច់​ទឹកក្រូច​ឆ្មា​ក្នុង​ចាន​មួយ​ផ្សេងទៀត ហើយ​ដាក់​ខ្ទឹមក្រហម ខ្ទឹមស ម្ទេស​ដែល​យើង​ចិញ្ច្រាំ​ហើយ​ចូល ( ទុក​ប្រហែល10នាទី ) ដើម្បី​កុំអោយ​ក្រពុល​ខ្ទឹម រួចហើយ​ដាក់ ស្ករស ម្សៅ​ស៊ុប អំបិល ប៊ីចេង កូរ​អោយ​រលាយ​ចូលគ្នា​អស់ រួច​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត ទើប​យកមក​ស្រោច​ពីលើ​សាច់ និង ខាត់ណា ដែល​យើង​បានរៀបចំ​ទុក​នោះ រួច​ជាការ​ស្រេច ។

? មុខម្ហូប​នេះ ត្រូវ​ការប្រើ​ម្ទេស​អោយ​ច្រើន ហិ​រ​ខ្លាំង ទើប​ឆ្ងាញ់

 

LEAVE A REPLY

Please enter your comment!
Please enter your name here