​ប្រយ័ត្នផង! ជំងឺមានគ្រោះថ្នាក់៤យ៉ាង ធ្វើឲ្យអ្នកចេះតែត្រជាក់ចុងដៃចុងជើង

0

ការត្រជាក់ចុងដៃចុងជើង នៅពេលអាកាសធាតុត្រជាក់វាជារឿងធម្មតានោះទេ។ ក៏ប៉ុន្តែប្រសិនបើអាការបែបនេះកើតឡើងនៅពេលអាកាសធាតុក្តៅវិញនោះ អ្នកអាចប្រឈមនឹងបញ្ហាសុខភាព ដែលគួរប្រញាប់ទៅរកគ្រូពេទ្យហើយ។

ខាងក្រោមនេះ ជាមូលហេតុ៤យ៉ាង ដែលធ្វើឲ្យអ្នកចេះតែត្រជាក់ចុងដៃចុងជើង៖

១.បញ្ហាសម្ពាធឈាម
បញ្ហាសម្ពាធឈាមទាប ជាកត្តាមួយដែលធ្វើឲ្យអ្នកចេះតែមានអាការត្រជាក់ចុងដៃចុងជើងទោះខែក្តៅក៏ដោយ។ បញ្ហានេះកើតឡើងព្រោះអ្នកជំងឺខ្វះជាតិទឹក បាត់បង់ឈាម និងក្រពេញមួយចំនួនមានដំណើរការមិនប្រក្រតី។

២.បញ្ហាបេះដូង
នៅពេលអ្នកមានបញ្ហាបេះដូង ជាតិកូឡេស្តេរ៉ុលអាចនឹងកំពុងវាយប្រហារប្រព័ន្ធឈាមក្នុងខ្លួន ហើយអាចបណ្តាលឲ្យអ្នកមានអាការត្រជាក់ចុងដៃចុងជើង។

៣.បញ្ហាក្រពេញទីរ៉ូអ៊ីត
ពេលក្រពេញទីរ៉ូអ៊ីត មិនអាចផលិតអ័រម៉ូនបានគ្រប់គ្រាន់ នោះរាងកាយរបស់អ្នកប្រាកដជាឧស្សាហ៍ត្រជាក់ ជាពិសេសឧស្សាហ៍ត្រជាក់ចុងដៃចុងជើងតែម្តង។

៤.បញ្ហាស្ត្រេស
ការរស់​នៅក្នុងស្ថានភាពស្រ្តេសរ៉ាំរ៉ៃ ភាបតានតឹងក្នុងអារម្មណ៍រយ:ពេលយូរ នឹងធ្វើឲ្យសរសៃឈាមមានដំណើរការខុសប្រក្រតី។ នេះហើយជាមូលហេតុមួយទៀត ដែលធ្វើឲ្យអ្នកមានអាការត្រជាក់ចុងដៃចុងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here