២វិធីងាយៗ បញ្ហាជាំភ្នែកនឹងរលាយបាត់យ៉ាងឆាប់បំផុត

0

ប្រសិនបើតំបន់នៅជុំវិញភ្នែករងការប៉ះទង្គិចជាមួយនឹងរបស់រឹងបន្តិចបន្តួច វាងាយនឹងកើតស្នាមជាំងខ្លាំងណាស់។ បន្ទាប់មកអ្នកនឹងមានការឈឺចាប់ ហើម ហើយស្បែកនឹងប្រែជាជាំបន្តិចម្តងៗ ដោយសារតែសរសៃឈាមនៅក្រោមស្បែករងនូវការធ្លុះធ្លាយ។ ប៉ុន្តែ សំណាងល្អមានឱសថធម្មជាតិ២ប្រភេទ អាចដោះស្រាយបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព។

ទឹកកក

១.យកទឹកកកទៅវាយកម្ទេច រួចច្រកចូលក្នុងថង់ប្លាស្ទិច ហើយរុំនឹងកន្សែងស្តើង។

២.ម៉ាស្សាត្រង់តំបន់ដែលរងនូវផលប៉ះពាល់នៅជុំវិញភ្នែក ហើយទុកឲ្យបាន១៥នាទី។

៣.ព្យាយាមអនុវត្តឲ្យបាន ២ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីការពារស្នាមជាំ និងហើមជុំវិញរង្វង់ភ្នែក។

ប្រទាលកន្ទុយក្រពើ

១.ដំបូងអ្នកត្រូវកាត់យកប្រទាលកន្ទុយក្រពើស្រស់មួយធាង ហើយបកយកតែសាច់របស់វា។

២.បន្ទាប់មកលាបនៅលើកន្លែងដែលប៉ះពាល់ មួយថ្ងៃឲ្យបាន២ទៅ៣ដង។

៣.ធ្វើបែបនេះរាល់ថ្ងៃ បញ្ហារលាក ការឈឺចាប់ និងស្នាមខ្មៅ ត្រូវកម្ចាត់ចោលបានទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here