ញ៉ាំបាយឆ្អែតភ្លាមកុំទាន់រួមភេទឲ្យសោះ ប្រយ័ត្នខូចទាំងសុខភាព ខ្សោយទាំងផ្លូវភេទ!

0

សព្វថ្ងៃនេះជីវិតរស់នៅរបស់មនុស្សគ្រប់រូបចេះតែជឿនលឿនទៅៗ ធ្វើឲ្យពួកគេមានភាពរវល់ច្រើនរហូតរកពេលទំនេរបង្កើតក្តីសុខជាមួយដៃគូរស្នេហ៍ស្ទើរពុំបាន។ ជាពិសេសគូស្នេហ៍វ័យក្មេង ដើម្បីសន្សំសំចៃពេលវេលា ឬដោយសារតែភាពរវល់ពេក ពួកគេចូលចិត្តរួមភេទបន្ទាប់ពីញ៉ាំអាហារហើយភ្លាម។

ប៉ុន្តែទម្លាប់ការរួមភេទបែបនេះ មិនត្រឹមតែកាត់បន្ថយគុណភាពនៃជីវិតផ្លូវភេទប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។

ដំបូងអ្នកត្រូវដឹងថា ការរួមភេទភ្លាមៗក្រោយពេលញ៉ាំបាយរួច ពិតជាមិនល្អសម្រាប់រាងកាយនោះទេ ព្រោះបន្ទាប់ពីទទួលទាន ឈាមច្រើននឹងត្រូវបានអាទិភាពហូរឈាមទៅកាន់បំពង់អាហារ ដើម្បីជួយរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមពីអាហារបង្កើនការផ្គត់ផ្គង់។ ដូច្នេះ ការផ្គត់ផ្គង់ឈាមទៅផ្នែកផ្សេងទៀតនៃរាងកាយនឹងថយចុះ។

ទន្ទឹមនឹងនេះផងដែរ ការរួមភេទ គឺជាពេលវេលាចាំបាច់ដែលត្រូវបញ្ចូនឈាមទៅតំបន់អាអូនតូចកាន់តែច្រើន ដើម្បីរក្សាភាពរឹងរបស់លិង្គបានយូរ និងការប្រើប្រាស់ថាមពលរាងកាយនៅក្នុងដំណើរការដ៏ធំធេងមួយនេះ។

ដូច្នេះ ប្រសិនបើអ្នករួមភេទភ្លាមៗក្រោយពេលបាយ រាងកាយរបស់អ្នកនឹងផ្គត់ផ្គង់ឈាមទៅកាន់តំបន់អាអូនតូចមិនគ្រប់គ្រាន់ឡើង ហើយវាងាយនឹងបំផ្លាញកោសិកាប្រដាប់បន្តពូជផងដែរ ដោយកាត់បន្ថយគុណភាពរបស់វា។

ពេលវេលាល្អបំផុតដែលអ្នកអាចរួមភេទបានដោយមិនមានផលប៉ះពាល់ គឺបន្ទាប់ពីទទួលទានបាយ ៣ម៉ោង។ ព្រោះក្នុងរយៈពេល៣ម៉ោងនេះ រាងកាយអាចរំលាយអាហារអស់ទាំងស្រុង ហើយរាងកាយក៏អាចទទួលការផ្គត់ផ្គងឈាមបានគ្រប់ផ្នែកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here