អាហារប៉ូវកាមគុណ៣ប្រភេទ ប្រសិនជាអាចគួរឈប់ទទួលទានទាំងឆៅទៀតទៅ

0

អាហារប៉ូវកាមគុណ៣ប្រភេទ ប្រសិនជាអាចគួរឈប់ទទួលទានទៅអាហារស្ទើរតែទាំងអស់ អាចមានផ្ទុកមេរោគបាក់តេរីចម្លងទៅមនុស្សបានយ៉ាងងាយ ប្រសិនបើមិនបានឆ្លងកាត់ការចម្អិនឲ្យបានត្រឹមត្រូវទេនោះ។ ជាក់ស្តែងណាស់ ស៊ុត​ឆៅ អយស្ទ័រ និងសាច់គោជាប់ឈាម ជាអាហារដែលមនុស្សទូទៅចូលចិត្តទទួលទានបំផុត ព្រោះវាមានរសជាតិឆ្ងាញ់ ហើយប៉ូវកម្លាំងសម្រាប់បុរសចង់ប្រយុទ្ធ។ ក៏ប៉ុន្តែអាហារទាំងនេះ សុទ្ធតែជាភ្នាក់ងារចម្លងបាក់តេរី ដែលអាចបង្កបញ្ហាសុខភាពជាច្រើន។

ខាងក្រោមនេះ ជាអាហារឆៅ៣ប្រភេទដែលអ្នកគួរជៀស៖

១.សាច់ក្រហម
សាច់គោ ឬសាច់ក្រហមមួយចំនួន ដែលមិនបានចម្អិន ឬចម្អិនដោយប្រើភ្លើងតិចៗ សុទ្ធតែអាចចម្លងបាក់តេរីចូលទៅក្នុងប្រព័ន្ធរំលាយអាហារ បន្ទាប់មកពួកវានឹងបង្កបង្កើតកូនចៅយ៉ាងឆាប់រហ័ស ហើយធ្វើឲ្យអ្នកមានបញ្ហាសុខភាពជាច្រើន។

២.ស៊ុតឆៅ ឬនៅជ័រព្នៅ
ស៊ុតឆៅ ឬនៅជ័រព្នៅ ជាអាហារដែលពេញនិយមណាស់សម្រាប់បងប្អូនមួយចំនួន ព្រោះពួកគេយើងគិតថា វាមានរសជាតិឆ្ងាញ់ ហើយអាចប៉ូវកថាមពលទៀតផង។ ប៉ុន្តែអ្នកជំនាញផ្នែកអាហារូបត្ថម្ភ James Rushing ព្រមានថា ការទទួលទានអាហាបែបនេះមានគ្រោះថ្នាក់ខ្លាំងសម្រាប់សុខភាព ជាពិសេសក្នុងរដូវក្តៅ ព្រោះស៊ុតងាយនឹងឆ្លងមេរោគណាស់។

៣.អយស្ទ័រ
អយស្ទ័រ ជាអាហារសមុទ្រមួយប្រភេទដែលមនុស្សភាគច្រើន ចូលចិត្តទទួលទានទាំងឆៅ ព្រោះវាមានរសជាតិឆ្ងាញ់ និងប៉ូវកម្លាំង។ នេះជាមូលហេតុដែលបាក់តេរី និងមេរោគជាច្រើនមានឱកាសខ្ពស់ក្នុងការចម្លងទៅក្នុងខ្លួនមនុស្ស ហើយបង្កទៅជាជំងឺផ្សេងៗជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here