ប្រយ័ត្នផង! ស្ត្រេសខ្លាំងអាចធ្វើឲ្យអ្នកដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងបាន

0

ស្ត្រេស ត្រូវបានគេចាត់ទុកជាជំងឺមួយប្រភេទដែលកើតមានឡើងចំពោះអ្នកដែលចូលចិត្តគិតច្រើន ហើយជាញឹកញាប់ជំងឺមួយនេះអាចធ្វើអ្នកងាយនឹងកើតជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ដាច់សរសៃឈាមខួរក្បាល ឈឺទ្រូង និងចង្វាក់បេះដូងលោតខុសធម្មតា។

អ្នកជំនាញបានបង្ហាញថា ជំងឺស្ត្រេស អាចធ្វើឲ្យអ្នកមានញ្ហាភ្លាមៗដូចជា វិលមុខ ឈឺក្បាល មួម៉ៅច្រើន ឬថប់អារម្មណ៍​… ជាដើម។ ក្នុងករណីដែលលោកអ្នកកើតមានរោគសញ្ញាទាំងនេះ សូមព្យាយាមគ្រប់គ្រងវាឲ្យបាន ពុំដូច្នោះទេ​អ្នកអាច​ប្រឈមនឹង​ជំងឺដាច់សរសៃឈាម​ក្នុង​ខួរក្បាល និងគាំងបេះដូងនៅថ្ងៃណាមួយជាពុំខាន។

ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ដែលកើតឡើងដោយសារតែជំងឺស្ត្រេស៖

ស្ទះសរសៃឈាម
ស្របពេលដែលសរសៃឈាមអាក់ទែត្រូវបានរាំងស្ទះ ឈាមមិនអាចផ្គត់ផ្គង់ទៅកាន់តំបន់ផ្សេងៗនៃបេះដូងបានគ្រប់គ្រាន់ឡើយ នេះហើយជាបញ្ហាដែលធ្វើឲ្យអ្នកកើតមានជំងឺគាំងបេះដូង។

ដាច់សរសៃឈាមខួរក្បាល
ក្នុងករណីដែលកម្រិតភាពតានតឹងកើនឡើងកាន់តែខ្លាំង អ្នកច្បាស់ជាប្រឈមនឹងបញ្ហាដាច់សរសៃឈាមខួរក្បាលកាន់តែខ្ពស់ដែរ។ ហេតុនេះ ពេលមានបញ្ហាស្ត្រេសកើតឡើង អ្នកជំនាញបានណែនាំឲ្យគ្រប់គ្នាព្យាយាមគ្រប់គ្រងវាឲ្យបាន។

សម្ពាធឈាមឡើងខ្ពស់
បញ្ហាស្ត្រេសកាន់តែខ្លាំង ធ្វើឲ្យសម្ពាធឈាមក្នុងរាងកាយមានការកើនឡើងខ្ពស់។ នេះហើយមូលហេតុមួយទៀត ដែលបណ្តោលឲ្យមានការខូចខាតដល់សរសៃឈាមក្នុងខួរក្បាល នឹងឈានទៅរកបញ្ហាដាច់សរសៃឈាមខួរក្បាល។

អតុល្យភាពអ័រម៉ូន
នៅពេលដែលអ័រម៉ូនក្នុងរាងកាយអតុល្យភាព កូឡេស្តេរ៉ុលនឹងកើនឡើង កត្តាមួយនេះហើយដែលបណ្តោលឲ្យអ្នកត្រូវប្រឈមហានិភ័យនៃជំងឺបេះដូង ព្រមទាំងជំងឺដាច់សរសៃឈាមក្នុងបេះដូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here