មិនបាច់ទៅរកថ្នាំឯណាឆ្ងាយទេ ចង់ឲ្យថ្លើម និងខួរក្បាលឲ្យមានសុខភាពល្អ កុំភ្លេចរមៀត

0

រមៀត គឺជាគ្រឿងទេសមួយប្រភេទដែលមានប្រជាប្រិយបំផុតនៅតំបន់អាស៊ីខាងត្បូង ហើយបច្ចុប្បន្ននេះវាត្រូវបានគេប្រើប្រាស់ពេញពិភពលោក ដោយសារតែគុណសម្បត្តិដ៏អស្ចារ្យ។ ប៉ុន្តែគួរឲ្យស្តាយ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងថា ការប្រើប្រាស់រមៀតប្រចាំថ្ងៃ អាចជួយរក្សាខួរក្បាល និងថ្លើមឲ្យមានសុខភាពល្អ។

អ្នកជំនាញបានរកឃើញថា រមៀតអាចការពារជំងឺថ្លើមឲ្យមានសុខភាពល្អ ដោយសារតែវាអាចប្រឆាំងនឹងការរលាក ប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយការពារខួរក្បាលឲ្យមានសុខភាពល្អ កាត់បន្ថយមហារីកថ្លើម និងបញ្ជៀសហានិភ័យជាច្រើនទៀតដែលបង្កឲ្យខូចថ្លើម។

របៀបប្រើប្រាស់រមៀត៖

១. ដាំទឹកចំនួនមួយកែវឲ្យពុះ ហើយបន្ថែមរមៀត ១ភាគ ៤ក្នុងមួយស្លាបព្រាកាហ្វេចូល។

២.បន្តរំងាស់រយ:ពេល ១០នាទី តែត្រូវប្រើភ្លើងតិចៗបានហើយ។

៣.បន្ទាប់មកទុកឲ្យត្រជាក់ អ្នកអាចទទួលទានទាំងអស់តែម្តង។

សូមទទួលទានភេសជ្ជ:នេះរៀងរាល់ពេលព្រឹកជាប្រចាំ ខួរក្បាល និងថ្លើមរបស់អ្នក ច្បាស់ជាមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here