កាត់បន្ថយខ្លះទៅអ្នកចូលចិត្តជើងមាន់ ស្លាប់មាន់ ប្រយ័ត្នកើតជំងឺមហារីក

0

ជើងមាន់ និងស្លាបមាន់ ជាអាហារដ៏ពេញនិយមបំផុតសម្រាប់បងប្អូនខ្មែរយើងមួយចំនួនធំ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយមានតម្លៃថោកថែមទៀត។ ប៉ុន្តែអ្នកជំនាញបានព្រមានថា ចំពោះមនុស្សស្រីដែលឧស្សាហ៍ទទួលទានស្លាបមាន់ ឬជើងមាន់ ដែលក្លាសេទុកយូរញឹកញាប់ពេក អាចធ្វើឲ្យប៉ះពាល់ដល់ការផលិតអ័រម៉ូន ហើយត្រូវប្រឈមនឹងការកើតជំងឺមហារីកម្រិតខ្ពស់។

ក្រុមអ្នកជំនាញបន្ថែមទៀតថា ជើងមាន់ និងស្លាបមាន់ ដែលនាំចូលខុសច្បាស់ត្រូវបានគេចាក់បញ្ចូលអ័រម៉ូន ឬថ្នាំអង់ទីប៊ីយោទិច។ ជាពិសេសជើងមាន់ និងស្លាបមាន់ដែលក្លាសេយូរ មានផ្ទុកបាក់តេរីច្រើន និងមានធំក្លិនឆ្អាបឈាមខ្លាំង។ ហេតុនេះ ទើបគេប្រើប្រាស់ថ្នាំសម្លាប់មេរោគ ដើម្បីលាងសម្អាតឲ្យនៅស្រស់បានយូរ តែវានឹងមានលក្ខណ:ស្លេក ហើយរីកធំជាងមុន។

ដោយសារតែឃើញពីផលប៉ះពាល់ ទើបក្រុមអ្នកជំនាញបានណែនាំឲ្យគ្រប់គ្នាជៀសវាងការទទួលទានជើងមាន់ និងស្លាប់ ដែលក្លាសេទុកយូរ ព្រោះវាមានគុណភាពទាប ហើយប៉ះពាល់ដល់សុខភាពខ្លាំងណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here