អាហារធម្មជាតិ៤ប្រភេទ អាចរក្សាថ្លើមឲ្យមានសុខភាពល្អរហូត

0

ថ្លើម ត្រូវបានគេចាត់ទុកជាសីរាង្គដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្សគ្រប់រូប ប៉ុន្តែថ្លើមក៏ងាយនឹងទទួលរងនូវផលប៉ះពាល់​ខ្លាំងដែរ ប្រសិនបើអ្នក​មិនចេះ​ការពារ។ ភាគច្រើនជំងឺថ្លើម កើតមានដោយសារតែកត្តាធំៗពីរយ៉ាង គឺការទទួលទានគ្រឿងស្រវឹង​លើសកម្រិត និងភាពធាត់ជ្រុល ដែល​បណ្តោលឲ្យ​មានខ្លាញ់​រុំថ្លើម។

ចំពោះមនុស្សដែលកើតជំងឺថ្លើម តែងតែមានរោគសញ្ញាដូចជា អស់កម្លាំង ស្រកទម្ងន់ បាត់បង់ចំណង់អាហារ ចង្អោរ ទឹកនោមពណ៌ក្រម៉ៅ ស្បែកនៅត្រង់កញ្ចឹងក និងក្លៀកមានភាពស្ងួត ហើយខ្មៅ។

តែទោះជាយ៉ាងណាក្តី លោកអ្នកអាចរក្សាថ្លើមឲ្យមានសុខភាពល្អជារៀងរហូតបាន ប្រសិនបើអ្នកទទួលទានអាហារធម្មជាតិ៤ប្រភេទនេះជាប្រចាំ៖

១.ផ្លែចេក
ចេក មានផ្ទុកជាតិប៉ូតាស្យូមរហូតដល់ទៅ ៤៧០មីលីក្រាម ដែលជាសារធាតុដ៏ល្អបំផុតសម្រាប់សម្អាតថ្លើម និងបង្កើនកម្រិតប៉ូតាស្យូមនៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ចេកអាចជួយរំលាយអាហារ និងបណ្តេញជាតិពុលផងដែរ។

២.មើមខ្ញី
មើមខ្ញី មានផ្ទុកជាតិសរសៃខ្ពស់ ដែលអាចជួយការពារប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងកម្ចាត់ជាតិពុលចេញពីរាងកាយដូចផ្លែចេកដែរ។ លើសពីនេះ ខ្ញី មានផ្ទុកសារធាតុអុកស៊ីតកម្ម ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគផ្សេងៗ។

៣.ដំឡូងជ្វា
ជាតិប៉ូតាស្យូម កម្រិតខ្ពស់នៅក្នុងមើមដំឡូងជ្វា​ មានគុណសម្បត្តិជួយសម្អាតថ្លើមយ៉ាងពូកែបំផុត។ ដំឡូងជ្វាមួយមើម មានផ្ទុកជាតិប៉ូតាស្យូម ៧០០មីលីក្រាម រួមទាំងម៉ាញ៉េស្យូម ជាតិដែក វីតាមីនB6 វីតាមីនC និងវីតាមីនD ដែលល្អបំផុតសម្រាប់អ្នកដែលមានជំងឺខ្លាញ់ក្នុងថ្លើម។

៤.រមៀត
រមៀត ជាគ្រឿងទេសដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារបញ្ហារលាក ព្រមទាំងជួយព្យាបាលបញ្ហារំលាយអាហារ។ ជាពិសេសរមៀត អាចជួយឲ្យប្រសើរឡើងនូវមុខងារថ្លើម ក្នុងការកម្ចាត់ជាតិពុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here