ដើ​មហេតុ៥យ៉ាង ធ្វើឲ្យបេះដូងរបស់អ្នកលោតខុសចង្វាក់

0

បេះដូង មានតួនាទីសំខាន់ណាស់ក្នុងការផ្គត់ផ្គង់ឈាមទៅកាន់សរីរាង្គទាំងអស់ក្នុងសារពាង្គកាយ។ ប៉ុន្តែ ប្រសិនបើបេះដូងជួបបញ្ហា នោះរាងកាយទាំងមូលក៏ជួបនូវបញ្ហាដូចគ្នា ហើយប្រសិនបើអាការធ្ងន់ធ្ងរអ្នកអាចអស់ជីវិតបាន។

តាមគេហទំព័រ boldsky បានបង្ហាញថា បេះដូងលោតខុសចង្វាក់ កើតឡើងដោយសារតែមូលហេតុធំៗ ៥ចំណុច។

១.ការញៀនកាហ្វេ
ការញៀននឹងកាហ្វេ អាចធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់ បណ្តោលឲ្យបេះដូងត្រូវទទួលរងនូវបន្ទុកខ្លាំង ហើយចង្វាក់បេះដូងច្បាស់ជាលោតខុសធម្មតា។

២.ការញៀនស្រា
ការសេពគ្រឿងស្រវឹងហួសហេតុពេកធ្វើឲ្យកម្រិតនៃសារធាតុ adrenaline នៅក្នុងឈាមមានការកើនឡើង នេះហើយជាមូលហេតុដែលបណ្តោលឲ្យបេះដូងលោតខុសចង្វាក់។

៣.បញ្ហាស្ត្រេស
ស្ត្រេសខ្លាំងពេក អាចបណ្តោលឲ្យកម្រិតនៃអ័រម៉ូន cortisol មានការកើនឡើងខ្លាំងដែរ។ ការកើនឡើងនៃអ័រម៉ូននេះ បានធ្វើឲ្យសាច់ដុំបេះដូងចុះខ្សោយ ហើយលោតខុសចង្វាក់។

៤.កង្វះសារធាតុរ៉ែ
តាមការស្រាវជ្រាវបានរកឃើញថា កង្វះសារធាតុប៉ូតាស្យូម និងម៉ាញេស្យូម នៅក្នុងរាងកាយ ក៏អាចបណ្តោលឲ្យបេះដូងលោតខុសធម្មតាដែរ។

៥.ខ្សោះជាតិទឹក
បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ អាចបណ្តោលឲ្យសាច់ដុំបេះដូងស្ងួត និងចុះខ្សោយ នេះជាមូលហេតុមួយទៀតដែលធ្វើឲ្យបេះដូងលោតខុសចង្វាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here