សាកអត់ងូតទឹក២ថ្ងៃមើល៍ តើមានអ្វីកើតឡើង?

0

ការងូតទឹក គឺជាវិធីសម្អាតបាក់តេរី សម្អាតភាពកខ្វក់ទាំងឡាយចេញពីរាងកាយ ហើយក៏ជួយឲ្យមានអារម្មណ៍ស្រស់ថ្លារផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមិនបានងូតទឹកត្រឹមតែ២ថ្ងៃ ដូចជាផ្តល់ឱកាសឲ្យពពួកបាក់តេរីបង្កការលូលាស់ ការឆ្លងមេរោគ រលាកស្បែក និងមានក្លិនខ្លួនមិនល្អ យ៉ាងងាយ។

ដូច្នេះ ប្រសិនបើអ្នកមិនងូតទឹកឲ្យបានទៀងទាត់ទេនោះ វា​អាចបង្កឲ្យ​មានផលអាក្រក់​មួយ​ចំនួនដល់រាងកាយ៖

១.បាក់តេរីបង្កបង្កើតកូនចៅច្រើន
មនុស្សជាច្រើនយល់ថា ញើសជាមូលហេតុចម្បងដែលធ្វើឲ្យកើតមានក្លិនខ្លួន។ តែការគិតបែបនេះខុសហើយ តាមពិតបាក់តេរីទៅវិញទេដែលជាអ្នកឆ្លៀតឱកាសប្រើញើសបង្កើតកូនចៅ ព្រមទាំងការបំបែកអាស៊ីតខ្លាញ់នៅក្នុងញើស ឲ្យប្រែក្លាយទៅជាសារធាតុគីមី។ នេះហើយជាមូលហេតុដែលធ្វើឲ្យមានក្លិនខ្លួនអាក្រក់ ដូច្នេះអ្នកគួរតែងូតទឹកឲ្យបានទៀងទាត់។

២.កើតមុន
បើអ្នកមិនបានងូតទឹកជារៀងរាល់ថ្ងៃនោះទេ រោគមុន និងបញ្ហាផ្សេងៗនៅលើស្បែកច្បាស់ជាផ្ទុះឡើងជាពុំខាន។

៣.បង្កជាជំងឺ
សូម្បីតែអ្នកងូតទឹករាល់ថ្ងៃក៏នៅមានបាក់តរីរាប់លាននៅលើរាងកាយដែរ ប៉ុន្តែវាជាពពួកបាក់តេរីល្អសម្រាប់ស្បែក។ ទោះជាយ៉ាងណា បើអ្នកមិនបានងូតទឹករយ:ពេលពីរបីថ្ងៃវិញ បាក់តេរីអាក្រក់នឹងកើនឡើងយ៉ាងលឿនហួសពីការស្មាន។ ពួកវានឹងបង្កផលប៉ពាល់ដល់សុខភាពដូចជា កើតជំងឺផ្តាសាយ រាគ…។

៤.បង្កបញ្ហាដល់ស្បែក
ការខ្ជិលងូតទឹករយ:ពេលពីរបីថ្ងៃ អាចបង្កឲ្យមានរោគសញ្ញារលាកស្បែកដូចជា ត្រអក ស្បែកកន្ទួលរមាស់ កាន់តែអាក្រក់នៅលើស្បែក។ ក៏ប៉ុន្តែ ប្រសិនបើអ្នកងូតទឹកបានទៀងទាត់អាចជួយការពារភាពស្ងួត និងកាត់បន្ថយភាពកន្ទួលរមាស់នៅលើស្បែកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here