អាការហូរឈាមដែលស្ត្រីមានផ្ទៃពោះ គួរប្រយ័ត្នបំផុត!

0

ករណីខ្លះ ការហូរឈាមជារឿងធម្មតានោះទេសម្រាប់ស្ត្រីមានផ្ទៃពោះ ក៏ប៉ុន្តែមានករណីខ្លះទៀតអាចមកពីទារកបង្កកំណើតក្រៅស្បូន ឬសញ្ញានៃការរលូតកូន។

ប្រសិនបើទារកមានអាយុតិចជាង ៣៧សប្តាហ៍ ហើយអ្នកម្តាយមានការហូរឈាមតាមទ្វារមាស ត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាម ព្រោះវាអាចជាសញ្ញាកើតមិនគ្រប់ខែ។ នៅពេលមានការហូតឈាមក្រោយ ៣៧សប្តាហ៍ទៅវាជារឿងធម្មតាទេ ដែលជារឿយៗអាចជាសញ្ញានៃការសម្រាលកូនជិតមកដល់។

តែទោះជាយ៉ាងណាបើក្រោយសប្តាហ៍ទី៣៧មានការហូរឈាមច្រើន ចាំបាច់ត្រូវទៅមន្ទីរពេទ្យ ព្រោះវាអាចជាសញ្ញាទងសុកមានបញ្ហាបែកធ្លាយ ឬរបូតចេញពីជញ្ជាំងស្បូន។ កត្តាមួយនេះអាចមានមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទារកខ្លាំងបំផុត ដូច្នេះស្ត្រីមានផ្ទៃពោះទាំងឡាយកុំប្រហែសឲ្យសោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here