អ្នកមានគភ៌ គួរជៀសវាងរឿងទាំងនេះពេលងូតទឹកក្តៅ

0

ក្រុមគ្រូពេទ្យ បានណែនាំមិនឲ្យស្ត្រីតាំងគភ៌ ងូតទឹកក្តៅខ្លាំងពេកនោះទេ ហើយក៏មិនឲ្យងូតទឹកយូរពេកដែរ។ ព្រោះងូត​ត្រាំនៅក្នុងទឹកក្តៅ​យូរពេក អាចបង្កើនហានិភ័យឆ្លងមេរោគនៅ​ក្នុងទ្វារមាស។

ក៏ប៉ុន្តែ ប្រសិនបើស្ត្រីមានផ្ទៃពោះងូតទឹកក្តៅ​ឧណ្ឌៗបាន​ត្រឹមត្រូវ នឹងមានសុវត្ថិភាព​ទាំងម្តាយ និងគភ៌ ហើយអាចជួយកាត់បន្ថយ​អាការហើមដៃជើង បង្កើនទឹកភ្លោះ និងជួយឲ្យរាងកាយ​សម្រាកបានស្រួលថែមទៀត។

ដូច្នេះ នៅពេលងូតទឹកក្តៅស្ត្រីតាំងគភ៌​ ពុំគួរធ្វើរឿងមួយចំនួននេះឡើយ:

១.ទឹកក្តៅពេក

ទឹកក្តៅដែលអ្នកតាំងគភ៌ត្រូវងូត មិនត្រូវមានសីតុណ្ហភាពលើសពី ៩៨សង្សាសេឡើយ។ ក្នុងករណីដែលពួកគេងូតទឹកក្តៅពេក អាចបណ្តោលឲ្យមានបញ្ហាសុខភាពផ្សេងៗ ហេតុនេះហើយមុននឹងងូតទឹកក្តៅអ្នកត្រូវលូកស្ទង់កម្តៅជាមុនសិន។

២.កុំងូតញឹកញាប់ពេក

ក្នុងមួយខែស្ត្រីមានគភ៌គួរងូតទឹកក្តៅ ២ដងបានហើយ ព្រោះការងូតទឹកក្តៅញឹកញាប់ពេកអាចនាំឲ្យរលាកទ្វារមាស និងឆ្លងមេរោគ។

៣.កុំងូតលើកពី១ម៉ោង

ជៀសវាងការងូតទឹកក្តៅលើសពី ១ម៉ោង ដើម្បីបង្ការហានិភ័យឆ្លងមេរោគ។ ម្យ៉ាងវិញទៀត ការត្រាំដៃ ឬជើងក្រោមមួយម៉ោង អាចកាត់បន្ថយអាការហើម និងជួយឲ្យរាងកាយសម្រាកបានស្រួល។

៤.កុំងើបលឿនៗតែម្នាក់ឯង

នៅពេលងើបចេញពីអាងទឹក ត្រូវឲ្យស្វាមីជួយទ្រខ្លួនឡើង ដើម្បីការពារកុំឲ្យមានហានិភ័យរអិលដួលដោយចៃដន្យ។ ជាពិសេស ត្រូវប្រុងប្រយត្នចំពោះឥដ្ឋសើម ឬទទឹក មុនពេលបោះជំហ៊ានដើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here