ស្រីៗគួរស្វែងយល់! ការមានកូនក្រៅស្បូន

0

ការមានកូនក្រៅស្បូន សំដៅទៅលើការមានផ្ទៃពោះដែលអំប្រ៊ីយ៉ុង ចាប់ផ្តើមលូតលាស់នៅខាងក្រៅស្បូន។

ក្នុងអំឡុងពេលមានផ្ទៃពោះធម្មតា ការបង្កកំណើតរបស់ស៊ុត និងមេជីវិតឈ្មោលកើតឡើងនៅក្នុងបំពង់ស្បូន។ ក្រោយរយៈពេល២ទៅ៣ថ្ងៃ អំប្រ៊ីយ៉ុងផ្លាស់ប្តូរទីទៅក្នុងស្បូន ដែលវាលូតលាស់ទៅជាទារក។ តែក្នុងករណីខ្លះអំប្រ៊ីយ៉ុងមិនផ្លាស់ប្តូរទៅក្នុងស្បូនទេ វាបន្តលូតលាស់នៅក្នុងបំពង់ដៃស្បូន ឬតាំងទីលំនៅក្នុងតំបន់ណាមួយផ្សេងទៀតនៅក្រៅស្បូន។

ទោះជាយ៉ាងណា ស៊ុតមិនអាចលូតលាស់ធំនៅក្រៅស្បូន និងមានជីវិតបានយូរនោះទេ។ ក្នុងករណីដែលមិនមានការជួយអន្តរាគមន៍ពីគ្រូពេទ្យភ្លាមៗ ស្បូនអាចធ្លុះធ្លាយ និងមានការហូរឈាមច្រើន ដែលធ្វើឲ្យអ្នកម្តាយបាត់បង់ជីវិតបាន។

ដូច្នេះ នៅពេលមានផ្ទៃពោះស្ត្រីត្រូវធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ ប្រសិនបើឃើញសញ្ញាកូនក្រៅស្បូន ត្រូវប្រញាប់រកវិធីដោះស្រាយភ្លាម ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិត និងការមានកូនលើកក្រោយទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here