ហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះផោមច្រើន?

0

ជាមធ្យមអំឡុងពេល២៤ម៉ោង មនុស្សយើងអាចផោមចាប់ពី ១៣ទៅ២១ដង ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះអាចមានភាពញឹកញាប់ជាងនេះ។

ចុះហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះផោមញឹកញាប់? តាមពិតបណ្តោលមកពីការកើនឡើងនៃកម្រិតអ័រម៉ូន progesterone។ ការកើតឡើងនៃកម្រិតអ័រម៉ូនមួយនេះ ដើម្បីជួយបន្ធូរបន្ថយសម្ពាធសាច់ដុំ ជាលិកាសាច់ដុំ និងជំរុញដល់ការំលាយអាហារផងដែរ។ នេះជាមូលហេតុដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះហើមពោះ ឆ្អល់ពោះ ភើ និងផោមញឹកញាប់។

ទោះជាយ៉ាងណា ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ ស្ត្រីមានផ្ទៃពោះគួរតែកាត់បន្ថយអាហារដែលងាយនឹងបង្កហេតុដូចជា៖ សណ្តែក ស្ពៃក្តោប ផ្តាខាត់ណា ផ្តាខាត់ណាពណ៌ខៀវ សណ្តែកបណ្តុះ….។ នៅពេលទំពារអាហារ អ្នកត្រូវទំពារឲ្យម៉ត់ល្អ កាត់បន្ថយការទទួលទានទឹកអំឡុងពេលញ៉ាំអាហារ កុំផឹកទឹកដោយប្រើទុយោប៊ឺត ហើយកុំប្រញាប់ក្រោកដើរលឿនៗពេលទទួលទានអាហាររួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here