អាហារបំប៉ន៣ប្រភេទ ចង់ឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អកុំរំលងឲ្យសោះ

0

អំឡុងមានផ្ទៃពោះ ស្ត្រីគ្រប់រុបត្រូវការអាហារូបត្ថម្ភជាច្រើន ដើម្បីពង្រឹងដល់សុខភាពខ្លួនឯង និងជួយជំរុញឲ្យកូនលូតលាស់បានល្អ។ ប៉ុន្តែស្ត្រីមានផ្ទៃពោះភាគច្រើនមិនដឹងថា អាហារប្រភេទណាដែលពួកគេ គួរតែទទួលទាននោះទេ។ យោងតាមអ្នកជំនាញបានផ្តល់បង្ហាញថា មានអាហារ ៣ប្រភេទ ដែលស្ត្រីកំពុងតែមានផ្ទៃពោះមិនគួរមើលរំលងឡើយ។

១.បន្លែ និងផ្លែឈើស្រស់

អាហារដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺបន្លែ និងផ្លែឈើស្រស់ៗ ដែលសម្បូរវីតាមីន សារធាតុរ៉ែ ព្រមទាំងជាតិសរសៃ។ បន្លែ និងផ្លែឈើដែលស្ត្រីមានផ្ទៃពោះគួរញ៉ាំមានដូចជា៖ ការ៉ុត ផ្លែចេក ផ្លែក្រូច ខាត់ណាផ្កា ដំឡូងបារាំង ប៉េងប៉ោះ ស្ពៃក្តោប និងបន្លែពណ៌បៃតងផ្សេងៗទៀត…ជាដើម។

២.ប្រូតេអ៊ីន

ប្រភេទប្រូតេអ៊ីនមានខ្លាញ់តិច អាចជួយឲ្យទារកក្នុងផ្ទៃលូតលាស់បានល្អ ជាពិសេស​ការបន្ថែម​អាហារទាំងនេះ​នៅត្រីមាស​ទីពីរ និងទីបី។ ប្រូតេអ៊ីនប្រភេទនេះមាននៅក្នុងសាច់មាន់ ត្រី និងស៊ុត… ប៉ុន្តែស្ត្រីមានផ្ទៃពោះកុំភ្លេចបន្ថែមអាហារ ដែលមានផ្ទុកវីតាមីន B ព្រមទាំងជាតិដែកផងដែរ។

៣.គ្រាប់ធញ្ញជាតិ

ស្ត្រីមានផ្ទៃពោះគួរញ៉ាំគ្រាប់ធញ្ញជាតិឲ្យបានច្រើន ព្រោះវាអាចជួយផ្តល់ជាតិសរសៃ ជាតិដែក វីតាមីនB និងសារធាតុរ៉ែផ្សេងទៀត។ មិនតែប៉ុណ្ណោះវាអាចបំពេញ និងរក្សាថាមពលពេញមួយថ្ងៃ។ ប្រភេទគ្រាប់ធញ្ញជាតិទាំងនោះមានដូចជា៖ ស្រូវសាឡី ល្ង អង្ករ ពោត ដំឡូងជ្វា សណ្តែកខៀវ…៕

LEAVE A REPLY

Please enter your comment!
Please enter your name here