ប្រយោជន៍៩យ៉ាងនៃការធ្វើលំហាត់ប្រាណពេលមានផ្ទៃពោះ តែគ្មាននរណាប្រាប់អ្នកសោះ!

0

ហេតុអ្វីត្រូវធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ? ការធ្វើលំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់មនុស្សទូទៅប៉ុណ្ណោះទេ សូម្បីតែស្ត្រីមានផ្ទៃពោះ ក៏អាចទទួលទបានអត្ថប្រយោជន៍យ៉ាងវិសេសវិសាលផងដែរ។ ការសិក្សាជាច្រើបានបង្ហាញថា ការធ្វើលំហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យអ្នកម្តាយទទួលបានអត្ថប្រយោជន៍៩យ៉ាង៖

១.កាត់បន្ថយបញ្ហាឈឺខ្នង ឈឺចង្កេះ

២.កាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ តិចជាង៣០ភាគរយ

៣.កាត់បន្ថយហានិភ័យវះកាត់ដោយមិនបានគ្រោងទុក នៅពេលសម្រាល

៤.កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ចំពោះអ្នកម្តាយ

៥.កាត់បន្ថយការឡើងទម្ងន់ជ្រុលពេលមានផ្ទៃពោះ

៦.កាត់បន្ថយបញ្ហាទល់លាមក

៧.កាត់បញ្ហាអាការអស់កម្លាំង ល្ហិតល្ហៃ

៨.កាត់បន្ថយបញ្ហានោមទាស់

៩.មានថាមពលខ្លាំង សម្រាលកូនបានលឿន

ទោះជាយ៉ាងណា ដើម្បីមានសុវត្ថិភាពដល់កូនក្នុងផ្ទៃ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញជាមុនសិន ឬរៀនពីការធ្វើលំហាត់ប្រាណដែលត្រឹមត្រូវបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here