គន្លឹះគ្រប់គ្រងទម្ងន់ពេលមានផ្ទៃពោះ ឲ្យមានសុខភាពល្អរហូតដល់ថ្ងៃកើត

0

ជាការ​ពិតណាស់​នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​គ្រប់រូប​តែងតែ​ឡើង​ទម្ងន់​ជា​រឿង​ធម្មតា គ្រាន់តែ​អ្នកខ្លះ​ឡើង​ច្រើន ហើយ​អ្នក​ខ្លះទៀត​ឡើង​តិច​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ការគ្រប់គ្រង​ទម្ងន់​មិនបានល្អ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក និង​ប​ណ្តោ​ល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។

ដូចគ្នានេះ​ផងដែរ ការឡើង​ទម្ងន់​ហួសប្រមាណ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​អ្នក​ម្តាយ និង​ទារក ដោយសារតែ​ពិបាក​ក្នុងការ​បង្កើតកូន ឬ​ប្រឈម​នឹង​ការវះកាត់។ ហេតុនេះដើម្បីរក្សាទម្ងន់ពេលមានផ្ទៃពោះឲ្យមានស្ថិរភាព អ្នកគួរអនុវត្តគន្លឹះមួយចំនួននេះ៖

១.ដឹងពីសន្ទស្សន៍ម៉ាស់រាងកាយរបស់ខ្លួន

ជាទូទៅទម្ងន់ដែលស្ត្រីមានផ្ទៃពោះគួរឡើងគឺចាប់ពី១១,៥ ទៅ១៦គីឡូក្រាមលើសសមាមាត្រនៃទម្ងន់រាងកាយធម្មតា ហើយទម្ងន់ដែលខ្ពស់បំផុតចាប់ពី ១២,៥ទៅ ១៨គីឡូក្រាម។ ដូច្នេះជំហ៊ានដំបូង ស្ត្រីមានផ្ទៃពោះត្រូវដឹងសន្ទស្សន៍ម៉ាស់រាងកាយរបស់ខ្លួនឯងជាមុនសិន។

២.ញ៉ាំអាហារមានផាសុខភាព

ការញ៉ាំអាហារមានផាសុខភាព គឺជារឿងដ៏សំខាន់បំផុត ព្រោះអ្នកកំពុងតែផ្តល់អាហារបំប៉នសម្រាប់ខ្លួនឯង និងកូនក្នុងផ្ទៃផងដែរ។

៣.រៀនគ្រប់គ្រងចំណង់អាហារ

ការគ្រប់គ្រងចំណង់អាហារ វាអាចជារឿងពិបាកសម្រាប់ស្ត្រីមានផ្ទៃពោះជាច្រើននៅពិភពលោក ក៏ប៉ុន្តែប្រសិនបើអ្នកអាចធ្វើបាន វាអាចជួយឲ្យអ្នកជៀសផុតពីបញ្ហាឡើងទម្ងន់ជ្រុល ហើយមានសុខភាពល្អថែមទៀត។

៤.រក្សាភាពសកម្ម

ការហាត់ប្រាណក្នុងពេលមានផ្ទៃពោះ គឺជាគន្លឹះក្នុងការគ្រប់គ្រងការឡើងទម្ងន់ឲ្យមានភាពសមស្រប។ ស្ត្រីមានផ្ទៃពោះអាចធ្វើសកម្មភាព ដើរ ហែលទឹក ឬហាត់យូហ្គា យ៉ាងតិចកន្លះម៉ោងក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here