មូលហេតុសំខាន់៣ចំណុច ធ្វើឲ្យស្ត្រីមួយចំនួនកើតជំងឺឬដូងបាតពេលមានផ្ទៃពោះ!

0

ឬសដូងបាត គឺជាជំងឺមួយប្រភេទដែលធ្វើឲ្យអ្នកជំងឺពិបាកក្នុងការបន្ទោរបង់ មានការឈឺចាប់ និងបន្ទោរបង់ម្តងៗមានរយៈពេលយូរ ហើយប្រសិនបើធ្ងន់ធ្ងរ អ្នកជំងឺនឹងមានហូរឈាមតាមរន្ធគូថ។ ក៏ប៉ុន្តែ តើអ្នកដឹងទេហេតុអ្វីបានជាស្ត្រីមួយចំនួនកើតជំងឺឬសដូងបាតពេលមានផ្ទៃពោះ? តាមពិតវាបណ្តោលមកពីកត្តាធំៗ៣យ៉ាងនេះ។

១.ស្បូនរីកធំ

នៅពេលដែលស្បូនរីកកាន់តែធំ សរសៃវែននៅតំបន់គូថនឹងទទួលរងសម្ពាធខ្លាំង នេះជាហេតុផលមួយដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះមួយចំនួនកើតជំងឺឬសដូងបាត។

២.ការផ្គត់ផ្គង់ឈាមកើនឡើង

ជួនកាលសម្ពាធឈាមកើនឡើងនៅក្នុងរន្ធគូថ ដោយសារតែសរសៃឈាមរបស់រន្ធគូថហើម សម្ពាធឈាមកើនឡើង ទល់លាមក រាគរូស ការមានផ្ទៃពោះ ឬភាពចាស់ជរា។ ក៏ប៉ុន្តែការហើមសរសៃឈាមវែនក្នុងពេលមានផ្ទៃពោះ អាចធ្វើឲ្យអ្នកម្តាយត្រូវប្រឈមនឹងជំងឺឬសដូងបាតខ្លាំងបំផុត។

៣.ការទល់លាមក

ការទល់លាមក គឺជាបញ្ហាទូទៅមួយចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ប៉ុន្តែប្រសិនបើការទល់លាមកអូសបន្លាយពេលយូរពេក វាអាចបង្កឲ្យស្ត្រីត្រូវប្រឈមនឹងជំងឺឬសដូងបាតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here