វិធី​ថែរក្សា​សម្ផស្ស​សម្រាប់​អ្នក​ម្តាយ​មានគភ៌​ដោយ​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ

0

ភ្នំពេញ៖ ពេល​មានគភ៌ គឺជា​អំឡុងពេល​មួយ​ដែល​អ័រម៉ូន​ក្នុង​រាងកាយ​អ្នក​ម្តាយ​មានការ​ផ្លាស់ប្តូរ ហុច​ផល​ឲ្យ​មានការ​ប្រែប្រួល​ជាច្រើន​ទាំង​ខាងក្រៅ និង​ខាងក្នុង​រាងកាយ កន្លែង​ដែល​អាច​សង្កេតឃើញ​បាន​យ៉ាងច្បាស់​នោះ​គឺ សាច់ និង​ស្បែក​ដែល​ឆាប់​មាន​ប្រ​ត្តិ​កម្ម​ជាមួយ​ពន្លឺ​ថ្ងៃ និង​មាន​ឡើង​មុន។ មាន​ស្ត្រី​មិនតិច​នាក់​ទេ​ដែល​គ្រាន់តែ​ចាប់ផ្តើម​មានគភ៌​ភ្លាម ក៏មាន​ឡើង​ស្នាម​អាចម៍រុយ​ពណ៌​ស្ករតូចៗ ពេញ​ផ្ទៃមុខ ដើមដៃ​ម្តុំ​ស្មា ហើយ​បើ​ត្រូវ​ពន្លឺ​ថ្ងៃ​ផង ពណ៌​របស់​ស្នាមអុចៗអាចម៍រុយ​នោះ​នឹង​កាន់តែ​ខ្មៅ​ឡើង រួច​នឹង​រលុប​បាត់​ទៅវិញ​បន្តិច​នៅពេល​មិនត្រូវ​ពន្លឺ​ថ្ងៃ។

Image result for beautiful asian pregnant

ការមើល​ថែទាំ​សាច់​ស្បែក​ឲ្យ​នៅ​ស្អាត​ផូ​ផង់​គ្រប់ពេលវេលា​នោះ អាចធ្វើ​បាន​ដោយ​ការប្រើប្រាស់​វត្ថុធាតុដើម​ដែល​បានមកពី​ធម្មជាតិ ដើម្បី​សុវត្ថិភាព និង​អស់​កង្វល់​រឿង​សារ​ធាតុគីមី​នៅ​សេសសល់​លើ​ស្បែក​ផង ។

ការថែទាំ​ស្បែក​តាំងពី​ក្បាល​រហូតដល់​ចុងជើង អ្នក​ម្តាយ​អាច​ប្រើ​វត្ថុធាតុដើម ដែល​រកបាន​ពី​ធម្មជាតិ​សុទ្ធសាធ​មកប្រើប្រាស់​ក្នុងការ​ថែទាំ​សក់ និង​ស្បែ​កបាន​យ៉ាងងាយៗ តាមរយ:បន្លែ ផ្លែឈើ​ស្រស់​ដែលមាន​នៅក្នុង​ទូទឹកកក ឬ​ក្នុង​ចំការ​បន្លែ​ក្រោយ​ផ្ទះ ដោយ​ចាប់ផ្តើម​ថែទាំ​ពី…៖

ការពារ​ស​សៃ​សក់​ដោយ​ក្រូចសើច៖ ក្រូចសើច មាន​ឬ​ទ្ធិ​ក្នុងការ​សម្លាប់​មេរោគ​បាក់តេរី​ដែល​នៅលើ​ស្បែកក្បាល ជួយ​ស្តារ​សភាព​កោសិកា​ស្បែកក្បាល ធ្វើ​ឲ្យ​កោសិកា​ស​សៃ​សក់​ដែល​ទន់ខ្សោយ​ដែលជា​មូលហេតុ​នៃ​កា​ជ្រុះ​សក់​នោះ រឹងប៉ឹង​ឡើង  អាការ​សក់​ជ្រុះ​នឹង​បាត់អស់​ទៅវិញ ចំណែក​ស​សៃ​សក់​ដែល​ដុះ​ថ្មី​ឡើង ក៏​នឹង​រឹងមាំ​ជាង​មុន​ដែរ។ ពេល​កក់សក់ អ្នក​ម្តាយ​អាច​យក​ទឹក​ផ្លែក្រូច​សើច​មក​កក់សក់​បាន ដែល​វា​នឹង​ជួយ​ឲ្យ​ស​សៃ​សក់​ស្អាត ខ្មៅ​រលោង បំបាត់​រមាស់​ក្បាល និង​ការពារ​ការកើត​អង្គែរ​បាន​ទៀតផង ។

ក្រូចឆ្មារ៖ សំបក​របស់​ផ្លែក្រូច​ឆ្មារ​អាចយ​កមក​ប្រើ​ជា​ប្រយោជន៍​ជាមួយនឹង​ស្បែ​កបាន  ក្រូចឆ្មា​មានគុណ​សម្បត្តិ​ជា​អាស៊ីត  សំបក​ផ្លែក្រូច​ឆ្មារ​ដែល​នៅមាន​ទឹក​សេសសល់​នោះ  កុំអាល​បោះចោល​អី  ចូរ​យកមក​ដុសខាត់​ស្បែក នៅ​កន្លែង​ណា​ដែល​ក្រាស់ ក្រឹ​ន ដូចជា  កែងដៃ  ក្បាលជង្គង់  កែងជើង​ជាដើម ។  ចូរ​ធ្វើ​ឲ្យ​បាន​ញឹកញាប់ នឹង​ជួយ​ធ្វើ​ឲ្យ​កន្លែង​ដែលមាន​ស្បែក​ក្រាស់​ក្រឹ​ន​នោះ​ឡើង​ទន់​និង​កាន់តែ​ស្អាត​ឡើង​ផង ។

ចេកអំបូង៖ ជា​ផ្លែឈើ​ដែលមាន​រសជាតិ​ឆ្ងាញ់  ញ៉ាំ​ចេកអំបូង​មួយថ្ងៃ 1 ផ្លែ នឹងធ្វើ​ឲ្យ​គេង​ឆាប់​លក់  តែ​គុណសម្បត្តិ​របស់​វា​មិនមែន​អស់​ត្រឹម​ប៉ុណ្ណឹង​ទេ  ព្រោះ​សំបក​របស់​ផ្លែ​ចេកអំបូង​ក៏មាន​ប្រយោជន៍​ដូចគ្នា​ដែរ  អាច​យកមក​ថែបំប៉ន​ស្បែក​នៅ​ម្តុំ​កែងជើង​ឲ្យ​ទន់​ល្អ​ការពារ​ការ​ប្រេះ​កែងជើង​បាន​ទៀតផង ។  ចូរ​អ្នក​ម្តាយ​លាង​ជើង​ឲ្យ​បាន​ស្អាត​ជាមុន​សឹ​ន រួចហើយ​យក​សំបក​ចេកអំបូង​មក​ដុស​ម្តុំ​កែងជើង​កន្លែង​ដែល​ប្រេះ   ទុកចោល​ប្រមាណ​ជា 10 – 15 នាទី ហើយ​លាង​ចេញ​ដោយ​ទឹកស្អាត  ជូត​ជើង​ឲ្យ​ស្ងួត  បន្ទាប់មក​យក​គ្រី​ម​ថែបំប៉ន​សំរាប់​កែងជើង​ប្រេះ​មក​លាប​ជា​ចុងក្រោយ ។

ប៉េងប៉ោះ៖ ដូចដែល​បានដឹងហើយថា ផ្លែ​ប៉េងប៉ោះ សម្បូរ​ទៅដោយ​គុណប្រយោជន៍​ខាង​សារធាតុ​អាហារ ផ្លែ​ប៉េងប៉ោះ​ទំហំ​ធំ​ល្មម មាន​បរិមាណ​វិ​តា​មីន C ស្មើនឹង​ពាក់កណ្តាល​របស់​ក្រូចថ្លុង​មួយ​ផ្លែ ប៉េងប៉ោះ​មួយ​ផ្លែ​មាន​វិ​តា​មីន A ស្មើនឹង 1 ភាគ3 នៃ​វិ​តា​មីន A ដែល​រាងកាយ​ត្រូវការ​ក្នុង​មួយថ្ងៃ ។ ក្រៅពីនេះ​ប៉េងប៉ោះ​នៅមាន ប៉ូ​តា​ស្យូ​ម ផូស្វ័រ  ម៉ាញេស្យូម និង​សារធាតុ​រ៉ែ​ផ្សេងទៀត​ជាច្រើន​ប្រភេទ ។ ផ្លែ​ប៉េងប៉ោះ​មិនមែន​មាន​អ្វីល្អៗសំរាប់តែ​បំប៉ន​រាងកាយ​ប៉ុណ្ណោះ​ទេ  តែ​ប៉េងប៉ោះ​នៅ​អាច​យកមក​ធ្វើជា​គ្រឿង​លម្អ​ស្បែក​ឲ្យ​ស្អាត​ស្រស់​ភ្លឺ​ថ្លា​បាន​ទៀតផង  ព្រោះ​ប៉េងប៉ោះ​មានគុណ​សម្បត្តិ​ក្នុង​ការជួយ​សម្អាត​ស្បែក​ផ្ទៃមុខ និង​ការពារ​ការ​ញ៉ុ​ក​ណែន​របស់​រន្ធ​រោម​ផងដែរ  ដោយ​វិធី​យក​ផ្លែ​ប៉េងប៉ោះ​មក​ហាន់​ជា​បន្ទះស្តើងៗហើយ​យកមក​បិទ​ពីលើ​ផ្ទៃមុខ ឬក៏​វិធី​មួយទៀត​គឺ យក​ផ្លែ​ប៉េងប៉ោះ​ទៅ​ក្រឡុក​ឲ្យ​ល្អឹ​ត ហើយ​លាយ​ជាមួយ​យ៉ា​អួ យកមក​បំពោក​មុខ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែ​កមុខ​ហ្មត់​ថ្លា ស្រស់បស់ និង​មាន​សំណើម ។

ត្រសក់៖ មាន​អ្នក​ម្តាយ​មានគភ៌​ជាច្រើន​នាក់​ដែល​ត្រូវ​ជួបនឹង​បញ្ហា​ស្បែក​មុខ​ឡើង​ខ្លាញ់  ធ្វើ​ឲ្យ​មាន​អារម្មណ៍​មួម៉ៅ​ពេល​លាបម្សៅ  ព្រោះ​លាប​បាន​តែមួយ​ភ្លែត  មុខ​ក៏​ឡើង​ខ្លាញ់​ទៀតហើយ  រឹតតែ​ត្រូវ​ចេញទៅ​ខាងក្រៅ​ប៉ះ​នឹង​ធាតុអាកាសក្តៅៗ

ផង​នោះ ផ្ទៃមុខ​ក៏​រឹតតែ​ឡើង​ខ្លាញ់​ច្រើន​ទៅទៀត  បើ​តែ​យ៉ាងហ្នឹង  តើ​ត្រូវធ្វើ​យ៉ាងម៉េច​ស្រួល​ទៅ? ។  មិនបាច់​បារម្ភ​ទេ  ព្រោះផ្លែ​ត្រសក់​អាចជួយ​អ្នក​បាន  ដោយ​យក​វា​មក​ចិត​សំបក​ចេញ រួច​ហាន់​ជា​បន្ទះស្តើងៗ យកមក​ដាក់​បិទ​នៅលើ​ផ្ទៃមុខ  ទុកចោល​ប្រមាណ 20 នាទី ហើយ​លាង​ចេញ​ដោយ​ទឹកស្អាត  វា​អាចជួយ​កាត់បន្ថយ​ភាព​ឡើង​ខ្លាញ់​នៅលើ​ផ្ទៃមុខ​បាន ។  ក្នុងមួយសប្តាហ៍ៗ  បើ​មាន​ពេល ចូរ​ឧស្សាហ៍​ធ្វើ​ឲ្យ​បាន​ញឹកញាប់ ។

សណ្តែក​លឿង៖ ជា​បន្លែ​ត្រកូល​សណ្តែក​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​យកមក​បរិភោគ  ព្រោះ​សណ្តែក​លឿង​នឹង​ជួយ​ឲ្យ​អ័រម៉ូនអេស​ត្រូ​ជេន​មាន​តុល្យភាព  និង​ថែមទាំង​ជួយ​ជួសជុល​កោសិកា​ដែល​សឹករិចរឹល ព្រមទាំង​សំរួល​សភាព​ស្បែក​ឲ្យ​រាបស្មើ​ទូទាំង​រាងកាយ​បាន​ជាប់​ជានិច្ច​ទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here