១៤ចំណុចគួរឲ្យភ្ញាក់ផ្អើល ដែលអ្នកពុំធ្លាប់ដឹងអំពីការមានផ្ទៃពោះ

0

ការមានផ្ទៃពោះ គឺជាភាពអស្ចារ្យមួយសម្រាប់ជីវិតរបស់ស្ត្រីគ្រប់រូប ដែលប្រុសៗគ្មានថ្ងៃយល់ឡើយ។ អ្នកកំពុងតែបង្កើតជីវិតថ្មីមួយទៀតនៅក្នុងផ្ទៃ ប៉ុន្តែតើអ្នកដឹងថា ក្នុងដំណាក់កាលនេះមានអ្វីរឿងខ្លះដែលកើតឡើង?

តាមពិតមានរឿងរ៉ាវរាប់មិនអស់ដែលត្រូវកើតឡើងចំពោះស្ត្រីពេលមានផ្ទៃពោះ តែយើងសូមរ៉ាយរ៉ាប់តែ១៤ចំណុចគួរឲ្យភ្ញាក់ផ្អើលប៉ុណ្ណោះ។

១.ឈានដល់ខែទី៤ ទារកអាចនោមដល់ទៅ ១លីត្រក្នុងមួយថ្ងៃ។

២.ស្បូនរបស់ស្ត្រីមានទំហំតូចប៉ុនផ្លែប៉េស បន្ទាប់មកលាតសន្ធឹងប៉ុនផ្លែឪឡឹក។ មានន័យថា ស្បូនអាចរីកមាឌ ៥០០ដង ពីទំហំដើម។

៣.ទារកអាចធ្វើកាយវិការមួយចំនួនដូចជា ជញ្ជក់មេដៃ កាន់ដៃ និងអង្អែលប្រដាប់ភេទខ្លួនឯងក៏មាន។

៤.ទារកចាប់ផ្តើមមានស្នាមខ្ចៅដៃទាំងអស់នៅសប្តាហ៍ទី ៩ទៅ ១២។

៥.នៅចុងបញ្ចប់នៃការមានផ្ទៃពោះ សុកអាចផលិតបរិមាណអ័រម៉ូន estrogen ស្មើនឹងស្ត្រីមិនមានផ្ទៃពោះផលិតរហូតដល់ទៅ ៣ឆ្នាំ។

៦.ស្ត្រីមានផ្ទៃពោះមានបរិមាណឈាមកើនឡើង ដូច្នេះពួកគេអាចមានការហូរឈាមតាមច្រមុះ និងអញ្ចាញធ្មេញញឹកញាប់។

៧.ស្ត្រី៩នាក់ ក្នុងចំណោម ១០នាក់ មានបញ្ហាផ្លាស់ប្តូរស្បែកក្នុងអំឡុងពេលមានផ្ទៃពោះ។

៨.ទារកអាចចេះយំតាំងពីនៅក្នុងផ្ទៃ ប៉ុន្តែដោយសារធាតុរាវបិទបាំងច្រើនពេកធ្វើឲ្យសំលេងមិនអាចលឺចេញមកក្រៅបានទេ។

៩.នៅសប្តាហ៍ទី ១៦ទៅ ២២ គ្រូពេទ្យអាចអេកូឃើញភេទរបស់ទារក ក៏ប៉ុន្តែភាពច្បាស់លាស់មានត្រឹម ៧០ទៅ ៩៥ភាគរយប៉ុណ្ណោះ។

១០.នៅពេលមានផ្ទៃពោះស្ត្រីងាយនឹងបាក់ឆ្អឹង ដោយសារតែអ័រម៉ូនហៅថា Relaxin ។ អ័រម៉ូននេះអនុញ្ញាតឲ្យសន្លាក់របស់អ្នកទន់ ដើម្បីធ្វើឲ្យត្រគាក និងឆ្អឹងអាងត្រគាបើកចំហរសម្រាប់កំណើត។

១១.ស្ត្រីមានផ្ទៃពោះមានក្លិនខ្ពស់ណាស់ ជាពិសេសចំពោះអាហារដែលពួកគេមិនចង់បរិភោគតែម្តង។

១២.នៅក្នុងស្បូន ទារិកាអាចអភិវឌ្ឍស៊ុតបន្តពូជទាំងអស់ដែលពួកគេនឹងប្រើពេលធំឡើង។ ប៉ុន្តែសម្រាប់ទារកវិញ មិនអភិវឌ្ឍមេជីវិតឈ្មោលឡើយ គឺរងចាំរហូតដល់ពេលពេញវ័យ។

១៣.ស្ត្រីមានផ្ទៃពោះមានអុកស៊ីសែនតិចនៅក្នុងឈាម ដែលជាហេតុបណ្តោលឲ្យខួរក្បាលរបស់ពួកគេឧស្សាហ៍មានភាពភ្លេចភ្លាំង។

១៤.ទារកម្នាក់ ក្នុងចំណោម ២០០០នាក់កើតមកមានធ្មេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here